យោធាអ៊ីស្រាអែលនៅថ្ងៃអង្គារនេះ បានប្រាប់ប្រជាជននៅអ៊ីរ៉ង់កុំឲ្យប្រើប្រាស់រថភ្លើង ឬចូលទៅជិតផ្លូវ រថភ្លើង។
យោធាបានបង្ហោះនៅលើគណនីភាសាពែក្សរបស់ខ្លួន នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖«ដើម្បីសុវត្ថិភាពរបស់អ្នក យើងសូមស្នើសុំឲ្យចាប់ពីពេលនេះរហូតដល់ម៉ោង ២១:00 ម៉ោងនៅអ៊ីរ៉ង់ អ្នកគួរតែជៀង វាងការប្រើប្រាស់ និងធ្វើដំណើរតាមរថភ្លើងទូទាំងប្រទេសអ៊ីរ៉ង់»។
«វត្តមានរបស់អ្នកនៅលើរថភ្លើង និងនៅជិតផ្លូវរថភ្លើងធ្វើឲ្យអ្នកមានគ្រោះថ្នាក់ដល់អាយុជីវិត»។
អ៊ីស្រាអែលរួមជាមួយសហរដ្ឋអាមេរិក បានធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ ចាប់តាំងពីការវាយប្រហារដំបូងរបស់ពួកគេលើប្រទេសមជ្ឈិមបូព៌ានេះ នៅថ្ងៃទី ២៨ ខែកុម្ភៈ៕

