មន្ត្រីជាន់ខ្ពស់សុខាភិបាល ចាត់ទុក JCI ជាដៃគូដ៏សំខាន់ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលជាតិកាន់តែរឹងមាំ

2026/04/07 11:32:37 pm        276

លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចាត់ទុក Joint Commission International (ហៅកាត់ថា JCI) ជាដៃគូដ៏សំខាន់ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលជាតិឱ្យកាន់តែធន់និងរឹងមាំបន្ថែមទៀត។

ការថ្លែងរបស់លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ យ៉ាងដូច្នេះ ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី វេជ្ជបណ្ឌិត កាឌ្រីន លីអូនហាដ(Kathryn Leonhardt) អនុប្រធាន និងជាប្រធានផ្នែកគុណភាព និងសុវត្ថិភាព នៃ Joint Commission International (JCI), នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នៅមន្ទីរពេទ្យព្រះអង្គឌួង។

លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទិ្ធការ្យ បានថ្លែងថា ប្រទេសកម្ពុជា មានការវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូជាមួយ JCI ហើយការជ្រើសរើសកម្ពុជា ជាប្រទេសសម្រាប់កម្មវិធី JCI Presidential Fellows បានបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់យើង ក្នុងការលើកកម្ពស់ សុវត្ថិភាពអ្នកជំងឺ ជាអាទិភាពថ្នាក់ជាតិ។ បន្ទាប់ពីការវាយតម្លៃតម្រូវការសុវត្ថិភាពអ្នកជំងឺរបស់ JCI នៅខែកក្កដា-សីហា ឆ្នាំ២០២៥ មន្ទីរពេទ្យគំរូទាំងបី រួមមានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យខេត្តសៀមរាប និងមន្ទីរពេទ្យខេត្តកំពង់ចាម បានរៀបចំផែនការសកម្មភាពយ៉ាងទូលំទូលាយ ដោយផ្អែកលើលទ្ធផលវាយតម្លៃដំបូង។ ផែនការទាំងនេះត្រូវបានអនុម័តដោយថ្នាក់ដឹកនាំមន្ទីរពេទ្យ ហើយកំពុងអនុវត្តតាមប្រធានបទសុវត្ថិភាពអ្នកជំងឺទាំង ៨ របស់ JCI ហើយក្រសួងបានបញ្ចូលសូចនាករសុវត្ថិភាពអ្នកជំងឺ ទៅក្នុងផែនការសកម្មភាពរបស់មន្ទីរពេទ្យសាធារណៈទាំង ១២០ នៅទូទាំងប្រទេសកម្ពុជា។

លោកជំទាវរដ្ឋលេខាធិការ បានបន្ថែមថា សុវត្ថិភាពអ្នកជំងឺ មិនមែនជាគម្រោងមួយប៉ុណ្ណោះទេ ប៉ុន្តែជាអាទិភាពថ្នាក់ជាតិ។ ក្រសួងសុខាភិបាល មានជំនឿថា ដំណើររបស់កម្ពុជា ជាមួយនឹងការណែនាំរបស់ JCI និងការប្តេជ្ញារបស់ក្រុមការងារមន្ទីរពេទ្យ នឹងធ្វើឱ្យប្រទេសយើងក្លាយជាគំរូឈានមុខមួយនៅក្នុងតំបន់។ ក្រសួងសុខាភិបាល បានប្តេជ្ញាដឹកនាំយុទ្ធសាស្ត្រនេះតាមរយៈវិធីសាស្ត្រចម្បង បី រួមមាន៖ ការសហការយ៉ាងជិតស្និទ្ធជាមួយ JCI និងមន្ទីរពេទ្យ ដើម្បីឱ្យអាទិភាពសុវត្ថិភាពអ្នកជំងឺស្របតាម គោលនយោបាយសុវត្ថិភាពអ្នកជំងឺជាតិ និងស្តង់ដារ CHAS។ កំណត់កត្តាជំរុញប្រព័ន្ធ ដូចជា ការបង្កើតមុខតំណែងសម្រាប់ការងារសុវត្ថិភាពអ្នកជំងឺ ការបែងចែកថវិកា និងការកសាងវប្បធម៌រាយការណ៍ដោយមិនដាក់ទោស និងដឹកនាំការពង្រីក និងធានាចីរភាព។ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី បានផ្តល់អនុសាសន៍ឱ្យពង្រីកកម្មវិធី JCI Pathways ទៅកាន់មន្ទីរពេទ្យជាតិទាំង ១០ ដោយអនុវត្តជាដំណាក់កាល។

សូមបញ្ជាក់ផងដែរថា៖ ការសង្កេត និងយោបល់របស់លោកស្រី វេជ្ជបណ្ឌិត កាឌ្រីន លីអូនហាដ ក្នុងសប្តាហ៍នេះ នឹងមានសារៈសំខាន់ខ្លាំងក្នុងការរៀបចំដំណាក់កាលបន្ទាប់ដោយរំពឹងថា នឹងមានកិច្ចប្រជុំរវាង វេជ្ជបណ្ឌិត Neelam Dhingra និងឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី ឈាង រ៉ា នៅក្នុងមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ នៅទីក្រុងហ្សឺណែវ នៅខែឧសភា ឆ្នាំ២០២៦។ ការវាយតម្លៃបន្ទាប់នៃការអនុវត្តគ្រោងធ្វើនៅត្រីមាសទី១ ឆ្នាំ២០២៧ ដើម្បីឈានទៅរកការទទួលស្គាល់ជា JCI Patient Safety Pathways Center៕ អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm