ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយថា លោកក៏ដូចជាប្រជាជនអ៊ីរ៉ង់ចំនួន ១៤ លាននាក់ ដែលបានបង្ហាញពីឆន្ទៈរបស់ពួកគេ ក្នុងការលះបង់ជីវិតរបស់ពួកគេ ដើម្បីការពារសាធារណរដ្ឋឥស្លាម បានត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើដូច្នេះដែរ។

មេដឹកនាំអ៊ីរ៉ង់រូបនេះ បានសរសេរនៅលើទំព័ររបស់ខ្លួន នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖«ប្រជាជនអ៊ីរ៉ង់ដ៏ក្លាហានជាង ១៤ លាននាក់ បាននិយាយរួចហើយថា ពួកគេត្រៀមខ្លួនរួចជាស្រេច ក្នុងការលះបង់ជីវិតរបស់ពួកគេ ដើម្បីការពារប្រទេសអ៊ីរ៉ង់។ ខ្ញុំក៏ធ្លាប់ជា និងនឹងស្ថិតក្នុងចំណោមអ្នកទាំងនោះ ដែលត្រៀមខ្លួនរួចជាស្រេច ក្នុងការលះបង់ជីវិតរបស់ពួកគេ ដើម្បីអ៊ីរ៉ង់ដែរ។
កាលពីដើមខែនេះ ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Mohammad Bagher Ghalibaf បាននិយាយថា ពលរដ្ឋអ៊ីរ៉ង់ប្រហែល ៧ លាននាក់ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការកាន់អាវុធ និងការពារប្រទេសរបស់ពួកគេ៕
