អ៊ីរ៉ង់ស្វែងរកការធានាសម្រាប់សំណើថ្មី ១០ចំណុច ខណៈកាលកំណត់របស់លោក Trump ជិតមកដល់ហើយ

2026/04/08 12:40:26 am        60

ប្រទេសអ៊ីរ៉ង់បានបដិសេធបទឈប់បាញ់ដែលត្រូវបានស្នើឡើង សម្រាប់សង្គ្រាមរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ហើយជំនួសមកវិញ បានដាក់សំណើ ១០ចំណុច។ នេះបើយោងតាមការរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់។

ប្រទេសជាច្រើនបានដើរតួជាអ្នកសម្របសម្រួល ដើម្បីព្យាយាមបញ្ឈប់ការប្រយុទ្ធគ្នាជាង ៥សប្តាហ៍ ដែលបង្កឡើងដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ដែលបានឆ្លើយតបវិញដោយការបិទច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz និងបាញ់មីស៊ីលទៅលើគោលដៅនានា នៅតំបន់មជ្ឈិមបូព៌ា។

ទីភ្នាក់ងារសារព័ត៌មាន IRNA បានឲ្យដឹងថា៖ «អ៊ីរ៉ង់បានបង្ហាញទៅកាន់ប៉ាគីស្ថាន អំពីការឆ្លើយតបរបស់ខ្លួន ចំពោះសំណើរបស់អាមេរិក ដើម្បីបញ្ចប់សង្គ្រាម»។ សារព័ត៌មាននេះបានបញ្ជាក់ថា៖ «នៅក្នុងការឆ្លើយតបនេះ ដែលត្រូវបានដាក់ចេញ ១០ចំណុច អ៊ីរ៉ង់បានបដិសេធបទឈប់បាញ់ ហើយទទូចលើតម្រូវការឲ្យបញ្ចប់ជម្លោះជាស្ថាពរ»។ 

សារព័ត៌មាន IRNA បានបន្ថែមថា ការទាមទាររបស់ទីក្រុងតេអេរ៉ង់ រួមមាន «ការបញ្ចប់ជម្លោះនៅក្នុងតំបន់ ពិធីសារសម្រាប់ការឆ្លងកាត់ដោយសុវត្ថិភាពតាមរយៈច្រកសមុទ្រ Hormuz ការកសាងឡើងវិញ និងការលុបចោលទណ្ឌកម្ម»។

ចំណែកសារព័ត៌មាន New York Times ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ២រូបដែលបាននិយាយដោយមិនបញ្ចេញឈ្មោះ បានរាយការណ៍ថា ទីក្រុងតេអេរ៉ង់ក៏កំពុងស្វែងរកការធានាថា ខ្លួននឹងមិនប្រឈមជាមួយការវាយប្រហារនាពេលអនាគតឡើយ ហើយការវាយប្រហាររបស់អ៊ីស្រាអែល លើសម្ព័ន្ធមិត្តរបស់ខ្លួន គឺក្រុមហេសបូឡា នៅភាគខាងត្បូងនៃប្រទេសលីបង់ នឹងត្រូវបញ្ឈប់ដូចគ្នា។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមកថា ប្រសិនបើទីក្រុងតេអេរ៉ង់មិនឈានដល់ការព្រមព្រៀងនៅល្ងាចថ្ងៃអង្គារ (ទី៧ ខែមេសា ឆ្នាំ២០២៦) នេះ ក្នុងការអនុញ្ញាតឲ្យការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសេរី លោកនឹងបញ្ជាឲ្យវាយប្រហាររោងចក្រថាមពល និងស្ពានរបស់ខ្លួន។ ពេលវេលានោះជិតមកដល់ហើយ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm