រដ្ឋមន្ត្រីអ៊ីតាលីព្រមានថា សង្គ្រាមអ៊ីរ៉ង់ធ្វើឲ្យប៉ះពាល់ដល់ភាពជាអ្នកដឹកនាំសកលរបស់អាមេរិក

2026/04/08 02:13:21 am        39


រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីតាលី លោក Guido Crosetto បាននិយាយថា សង្គ្រាមអ៊ីរ៉ង់បានធ្វើឲ្យភាពជាអ្នកដឹកនាំសកលរបស់សហរដ្ឋអាមេរិកស្ថិតក្នុងហានិភ័យ ដោយបង្ហាញពីក្ដីបារម្ភ អំពី «ភាពវង្វែងវង្វាន់មិនអាចគ្រប់គ្រងបាន» ដែលនាំឲ្យកើនឡើងនូវភាពតានតឹងអាវុធនុយក្លេអ៊ែរ។

មិនខុសពីសម្ព័ន្ធមិត្តណាតូ (NATO) ផ្សេងទៀតមួយចំនួនដែរ ដែលស្ទាក់ស្ទើរក្នុងការចូលរួមជាមួយការវាយប្រហាររបស់ប្រធានាធិបតីអាមេរិកលោក Donald Trump លើអ៊ីរ៉ង់ ប្រទេសអ៊ីតាលីកាលពីសប្តាហ៍មុន បានបដិសេធមិនអនុញ្ញាតឲ្យយន្តហោះយោធាអាមេរិកចុះចតនៅមូលដ្ឋានទ័ពអាកាស Sigonella នៅលើក្រុង Sicily ក្នុងដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ា។

ក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ (ទី៧ ខែមេសា ឆ្នាំ២០២៦) លោក Crosetto បានប្រាប់សារព័ត៌មានអ៊ីតាលី Corriere della Sera ថា៖ «សង្គ្រាមនេះក៏កំពុងធ្វើឲ្យសហរដ្ឋអាមេរិកប្រឈមនឹងហានិភ័យ សម្រាប់ភាពជាអ្នកដឹកនាំសកលរបស់ខ្លួនផងដែរ«។

លោក Crosetto ជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni ដែលមានទំនាក់ទំនងល្អជាមួយលោក Trump បានបន្តថា លោកបារម្ភថា ជម្លោះនេះ អាចនឹងកាន់តែធ្ងន់ធ្ងរទៅៗ ហើយបានលើកឡើងពីការទម្លាក់គ្រាប់បែកនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកនៅឆ្នាំ១៩៤៥ លើប្រទេសជប៉ុន អំឡុងសង្គ្រាមលោកលើកទី២។

លោកបាននិយាយថា៖ «សូមគិតមើល មនុស្សធម្មតា ដូចពួកយើង ដែលបានសម្រេចចិត្តថា សូម្បីទីក្រុង Hiroshima និង Nagasaki ក៏ជាមធ្យោបាយដែលអាចទទួលយកបាន ដើម្បីបញ្ចប់ជម្លោះដែរ។ ជាអកុសលណាស់ យើងនៅតែមានអាវុធនុយក្លេអ៊ែរ ហើយអ្នកដែលមិនមានវា កំពុងស្វែងរកការផលិតវា។ យើងមិនបានរៀនសូត្រអ្វីទាំងអស់។ ហានិភ័យនេះ គឺជាភាពវង្វែងវង្វាន់មិនអាចគ្រប់គ្រងបាន ហើយអ្វីដែលយើងកំពុងជួបប្រទះ គឺជម្លោះដែលរាល់វិធានការនីមួយៗ តែងបង្កឲ្យមានប្រតិកម្មតបវិញនៅក្នុងកម្រិតកាន់តែខ្ពស់»។

លោក Crosetto ដែលត្រូវថ្លែងទៅកាន់សភា អំពីសង្គ្រាមអ៊ីរ៉ង់ នៅយប់ថ្ងៃអង្គារនេះ បានសង្កត់ធ្ងន់ថា លោក Trump គួរតែមានទីប្រឹក្សាដ៏ក្លាហានជាងនេះ ពោលគឺជាអ្នកដែលហ៊ានជំទាស់នឹងចៅហ្វាយនាយរបស់ខ្លួន៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm