អភិបាលក្រុងអ៊ីស្តង់ប៊ុលលោក Davut Gul និយាយថា នៅថ្ងៃអង្គារនេះ ជនវាយប្រហារម្នាក់ ត្រូវបានសម្លាប់ និង ២នាក់ផ្សេងទៀត បានរងរបួស អំឡុងការផ្ទុះអាវុធជាមួយនគរបាល នៅជិតស្ថានកុងស៊ុលអ៊ីស្រាអែលស្ថិតក្នុងរដ្ឋធានីប្រទេសទួរគីមួយនេះ ហើយមន្រ្តីនគរបាល ២រូប បានរងរបួសស្រាលផងដែរ ។
លោក Gul និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅកន្លែងកើតហេតុថា ជនវាយប្រហារ ប្រើប្រាស់កាំភ្លើងវែង និងកាំភ្លើង ក្នុងការវាយប្រហាររបស់ពួកគេ ។
លោកបន្តថា ពុំមានមន្រ្តីការទូតណាម្នាក់នៅក្នុងស្ថានកុងស៊ុលមួយនេះឡើយ អស់រយៈពេល ២ឆ្នាំកន្លះមកហើយ ។
សារព័ត៌មានរាយការណ៍ថា មន្រ្តីនគរបាល ២នាក់ បានរងរបួស នៅក្នុងឧបទ្ទេវហេតុនេះ ដែលបានកើតឡើងភ្លាមៗនៅក្រៅអគារ ជាទីដែលស្ថានកុងស៊ុលអ៊ីស្រាអែលស្ថិតនៅ ។
ចាប់តាំងពីសង្រ្គាមក្រុមហាម៉ាស-អ៊ីស្រាអែលចាប់ផ្តើមកាលពីឆ្នាំ ២០២៣ វត្តមាននគរបាលប្រដាប់អាវុធ ត្រូវបានរក្សានៅទីនោះ ស្ថិតនៅជិតស្ថានកុងស៊ុលអ៊ីស្រាអែល ។
ប្រភពដែលដឹងបញ្ហានេះ និយាយថា ពុំមានមន្រ្តីការទូតរូបណារបស់អ៊ីស្រាអែល ស្ថិតនៅក្នុងប្រទេសទួរគីនាបច្ចុប្បន្ននោះទេ ៕