នៅថ្ងៃអង្គារនេះ រថយន្តដឹកទំនិញប្រហែល ៤០គ្រឿង បានបិទផ្លូវហាយវ៉េ ស្ថិតនៅក្រៅទីក្រុង Nantes ភាគខាងលិចប្រទេសបារាំង ក្នុងនោះកម្មករនៅតំបន់នោះ ទាមទារឲ្យមានវិធានការកាត់បន្ថយតម្លៃប្រេងដែលគំរាមកំហែងដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគេ ។
ភាគច្រើននៃបាតុករធ្វើការក្នុងគម្រោងសំណង់ ហើយពួកគេនិយាយថា ពួកគេបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារការហក់ឡើងខ្ពស់តម្លៃប្រង បណ្តាលមកពីជម្លោះនៅតំបន់មជ្ឈិមបូព៌ា ។
លោក Charlotte Lucas គឺជាសហគ្រិនមួយរូបមានកិច្ចសន្យាគម្រោងសំណង់ និយាយថា បើសិនជាអ្វីៗមិនផ្លាស់ប្តូរទេនោះ លោកពិតជាមានការព្រួយបារម្ភខ្លាំងណាស់ពីរលកនៃបញ្ឈប់ការងារក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ។
លោកបន្ត ប្រេងម៉ាស៊ូតឡើងថ្លៃ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់លំហូរសាច់ប្រាក់របស់ពួកយើង ដែលបច្ចុប្បន្នមិនសូវសម្បូរមានស្រាប់រួទៅហើយ ។
ក្រុមបាតុករបានចែកខិត្តប័ណ្ណដល់អ្នកដំណើរ ដើម្បីពន្យល់ពីហេតុផលដែលពួកគេបិទផ្លូវហាយវ៉េបែបនេះ ៕