ប្រតិបត្តិករផ្លូវរថភ្លើង និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នៅថ្ងៃអង្គារនេះ រថភ្លើងល្បឿនលឿន បានបុកជាមួយរថយន្តធំដឹកគ្រឿងយុទ្ធោបករណ៍នៅចំណុចផ្លូវឆ្លងកាត់ជិតទីក្រុង Calais បណ្តាលឲ្យអ្នកបើករថភ្លើងម្នាក់ស្លាប់ ។
ចំណែកឯមនុស្ស ១៣នាក់ផ្សេងទៀត បានរងរបួស ហើយក្នុងនោះ មនុស្ស ២នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។
ប្រតិបត្តិករផ្លូវរថភ្លើង SNCF និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នៅវេលាម៉ោង ៧ព្រឹក ម៉ោងក្នុងស្រុក ថ្ងៃអង្គារ នៅជិតទីក្រុង Bully-les-Mines រថភ្លើងល្បឿនលឿនមួយគ្រឿង ធ្វើដំណើរចេញពីទីក្រុង Dunkirk ឆ្ពោះទៅកាន់ទីក្រុងប៉ារីស បានបុកជាមួយរថយន្តមួយគ្រឿងដែលដឹកគ្រឿងយុទ្ធោបករណ៍ ។
ពួកគេបន្តថា ការធ្វើចរាចរណ៍ត្រូវបានបង្អាក់ ហើយការអាក់ខាន ត្រូវបានគេរំពឹងថា នឹងបន្តរហូត ពេញមួយថ្ងៃ ៕