[UPDATE] អ៊ីរ៉ង់ និងអាមេរិក យល់ព្រមបទឈប់បាញ់រយៈពេលពីរសប្តាហ៍ ហើយការចរចានឹងចាប់ផ្ដើមនៅថ្ងៃសុក្រសប្ដាហ៍នេះ

2026/04/08 03:12:16 pm        155

ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសផ្អាកការវាយប្រហារយោធារបស់សហរដ្ឋអាមេរិករយៈពេលពីរសប្តាហ៍លើអ៊ីរ៉ង់ ដោយដកថយពីថ្ងៃផុតកំណត់ម៉ោង ៨ យប់ ថ្ងៃអង្គារ៧មេសាសប្ដាហ៍នេះម៉ោងនៅអាមេរិក ជាពេលវេលាក្រោមកាលកំណត់របស់លោកផ្ទាល់ ដែលលោកបានគំរាមបំផ្លាញរោងចក្រថាមពល និងស្ពានអ៊ីរ៉ង់ ប្រសិនបើអ៊ីរ៉ង់មិនបើកច្រកសមុទ្រ Hormuz ឡើងវិញទេនោះ។មុនឱសានវាទមកដល់អ៊ីរ៉ង់បានទទួលយកបទឈប់បាញ់ ដោយភាគីទាំងពីរនឹងចាប់ផ្តើមការចរចានៅថ្ងៃសុក្រសប្ដាហ៍នេះ។ 

លោក Trump បានប្រកាសបទឈប់បាញ់ទ្វេភាគីលើបណ្ដាញសង្គម Truth Social របស់លោក ដោយនិយាយថាការផ្អាកនេះបានកើតឡើងបន្ទាប់ពីការសន្ទនាជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោកShehbaz Sharif និងមេបញ្ជាការកងទ័ពលោក Field Marshal Asim Munir លើលក្ខខណ្ឌថា អ៊ីរ៉ង់ត្រូវតែបើកច្រកសមុទ្រភ្លាមៗ។លោកTrumpបានសរសេរថាលោកយល់ព្រមផ្អាកការទម្លាក់ គ្រាប់បែក និងការវាយប្រហារលើអ៊ីរ៉ង់រយៈពេលពីរសប្តាហ៍។នេះនឹងក្លាយជាបទឈប់បាញ់ទ្វេភាគី។

ហេតុផលសម្រាប់ការធ្វើបែបនេះ ព្រោះពួកលោកបានសម្រេច និងលើសពីគោលបំណងយោធាទាំងអស់រួចទៅហើយ ហើយដើរទៅកាន់តែឆ្ងាយជាមួយនឹងកិច្ចព្រមព្រៀងច្បាស់លាស់មួយទាក់ទងនឹងសន្តិភាពរយៈពេលវែងជាមួយអ៊ីរ៉ង់ និងសន្តិភាពនៅមជ្ឈិមបូព៌ា។

ពួកលោកបានទទួលសំណើ ១០ ចំណុចពីអ៊ីរ៉ង់ ហើយជឿជាក់ថាវាជាមូលដ្ឋានដែលអាចអនុវត្តបានសម្រាប់ចរចា។ ចំណុចផ្សេងៗស្ទើរតែទាំងអស់នៃការឈ្លោះប្រកែកគ្នាកន្លងមកត្រូវបានព្រមព្រៀងគ្នារវាងអាមេរិក និងអ៊ីរ៉ង់ ប៉ុន្តែរយៈពេលពីរសប្តាហ៍នឹងអនុញ្ញាតឱ្យកិច្ចព្រមព្រៀងនេះត្រូវបានបញ្ចប់ និងសម្រេចបាន។ខណៈអ៊ីរ៉ង់បានទទួលយកបទឈប់បាញ់ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា ការចរចារវាងប្រទេសទាំងពីរនឹងចាប់ផ្តើមនៅថ្ងៃសុក្រសប្ដាហ៍នេះ នៅរដ្ឋធានីអ៊ីស្លាម៉ាបាដរបស់ប្រទេសប៉ាគីស្ថាន៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm