អ៊ីស្រាអែល៖ ខ្លួននឹងគ្រប់គ្រងស្ពាន និងតំបន់នៅភាគខាងត្បូងទន្លេ Litani របស់ប្រទេសលីបង់

2026/04/08 04:41:59 pm        127

អ៊ីស្រាអែល បាននិយាយថាខ្លួននឹងដណ្តើមយកផ្នែកមួយនៅភាគខាងត្បូងប្រទេសលីបង់ដើម្បីបង្កើត «តំបន់ទ្រនាប់» ប្រឆាំងក្រុមសកម្មប្រយុទ្ធហេសបូឡា បង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមប្រជាជនលីបង់ អំពីការចូលកាន់កាប់របស់យោធាអ៊ីស្រាអែល ដែលអាចបង្កអស្ថិរភាពកាន់តែធ្ងន់ធ្ងរ និងបណ្តាលឱ្យមានការភៀសខ្លួនបន្ថែមទៀត។

អ៊ីស្រាអែលកាលពីថ្ងៃទី៤ ខែមីនា បានបញ្ជាឱ្យប្រជាជនទាំងអស់នៅភាគខាងត្បូងទន្លេ Litani របស់ប្រទេសលីបង់ចាកចេញពីតំបន់នោះ រយៈពេលពីរថ្ងៃបន្ទាប់ពីក្រុមហេសបូឡា បានចូលរួមក្នុងសង្គ្រាមអាមេរិក-អ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់ដោយបានបាញ់រ៉ូកែតទៅលើអ៊ីស្រាអែល។ ទន្លេនេះ ហូរទៅទិសខាងកើតពីសមុទ្រមេឌីទែរ៉ាណេប្រហែល៣០គីឡូម៉ែត្រភាគខាងជើងព្រំដែនជាមួយអ៊ីស្រាអែល។ ប្រហែល ៨% នៃទឹកដីលីបង់ លាតសន្ធឹងនៅភាគខាងត្បូងនៃទន្លេ។ អ៊ីស្រាអែល បានចាត់ទុកតំបន់នេះជាទីតាំងលាក់ខ្លួនសម្រាប់កងជីវពលស៊ីអ៊ីតគាំទ្រដោយអ៊ីរ៉ង់ ប៉ុន្តែភាគខាងត្បូងជាតំបន់ចម្រុះក្នុងប្រវត្តិសាស្ត្រដែលមានភូមិគ្រិស្តសាសនា និងនិកាយស៊ុននី។

ដោយកត់សម្គាល់ពីការកើនឡើងនៃផែនការរបស់អ៊ីស្រាអែល រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Katz បាននិយាយថា អ៊ីស្រាអែលបានបំផ្លាញស្ពានចំនួនប្រាំកន្លែងនៅលើទន្លេនេះ ហើយយោធានឹង «គ្រប់គ្រងស្ពានដែលនៅសល់ និងតំបន់សន្តិសុខ នៅតំបន់ទន្លេ Litani»។ លោកបាននិយាយថា កងទ័ពនឹងនៅទីនោះ ដរាបណានៅតែមាន «សកម្មភាពភេរវកម្ម និងការបាញ់មីស៊ីល»។

ក្រុមហេសបូឡាបាននិយាយកាលពីថ្ងៃទី ២៤ ខែមីនាថា ខ្លួននឹងប្រយុទ្ធដើម្បីទប់ស្កាត់កងទ័ពអ៊ីស្រាអែលមិនឲ្យចូលកាន់កាប់នៅភាគខាងត្បូង ដោយចាត់ទុកចំណាត់ការបែបនេះថាជា «ការគំរាមកំហែងដល់ការតាំងនៅ» របស់ប្រទេសលីបង់។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm