ប្រទេសប៉ាគីស្ថាន បិទហាង និងផ្សារ មុនម៉ោងកកំណត់ ដើម្បីសន្សំសំចៃថាមពល

2026/04/08 05:41:31 pm        105

ហាង និងផ្សារនានា បានបិទនៅម៉ោង ៨:០០ យប់ (ម៉ោងក្នុងស្រុក) កាលពីថ្ងៃអង្គារ ទី ៧ ខែមេសា នៅទីក្រុងឡាហ័រ ខណៈរដ្ឋាភិបាលប៉ាគីស្ថាន បានប្រកាសមួយថ្ងៃមុននោះថា ហាង ផ្សារ និងផ្សារទំនើបនៅទូទាំងប្រទេសនឹងត្រូវបិទមុនម៉ោង ចាប់ពីថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៦ ជាផ្នែកមួយនៃផែនការសន្សំសំចៃថាមពលនៅទូទាំងប្រទេស។

យោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ការសម្រេចនេះ ត្រូវបានធ្វើឡើងដើម្បីបិទផ្សារ និងផ្សារទំនើបនៅក្នុងទីក្រុងជាច្រើន នៅម៉ោង ៨ យប់។

វិធានការនេះ មានគោលបំណងកាត់បន្ថយការប្រើប្រាស់អគ្គិសនីក្នុងអំឡុងម៉ោងមមាញឹកដោយសារតែវិបត្តិថាមពលកំពុងនៅបន្ត និងការកើនឡើងតម្លៃប្រេងឥន្ធនៈ។ ហាងលក់ទំនិញចាំបាច់ប្រចាំថ្ងៃ និងផ្សារទំនើបគ្រប់ប្រភេទក៏ត្រូវបិទនៅម៉ោង ៨ យប់ដូចគ្នា។

ហាងនំប៉័ង ភោជនីយដ្ឋាន និងហាងលក់អាហារនិងភេសជ្ជៈផ្សេងទៀតនឹងត្រូវបិទនៅម៉ោង១០យប់ នេះបើយោងតាមសេចក្តីថ្លែងការណ៍។

សាលអាពាហ៍ពិពាហ៍ រោងតង់ធំ និងទីតាំងពាណិជ្ជកម្មផ្សេងទៀតដែលរៀបចំពិធីអាពាហ៍ពិពាហ៍នឹងនៅតែបើករហូតដល់ម៉ោង១០យប់។ ទន្ទឹមនឹងនេះ នឹងមានបម្រាមមិនឱ្យរៀបចំពិធីអាពាហ៍ពិពាហ៍ក្រោយម៉ោង១០យប់នៅទីតាំង និងផ្ទះឯកជន។ ម៉ោងធ្វើការរបស់ហាងលក់ឱសថ នឹងត្រូវបានលើកលែងពីការរឹតត្បិតទាំងនេះ។

ប្រាក់ឧបត្ថម្ភប្រេងឥន្ធនៈរបស់ក្រសួងរដ្ឋាភិបាលត្រូវបានកាត់បន្ថយ ៥០% សម្រាប់រយៈពេលពីរខែខាងមុខ ខណៈសប្តាហ៍ធ្វើការត្រូវបានកាត់បន្ថយមកត្រឹមបួនថ្ងៃសម្រាប់ការិយាល័យរដ្ឋាភិបាល។

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm