សម្តេចធិបតី អញ្ជើញចូលរួមកិច្ចពិភាក្សា និង​ថ្លែង​សុន្ទរ​គន្លឹះ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ស្តីពី​សុខ​ភាព​តែមួ​យ និងជួ​បជាមួយបណ្ដាថ្នាក់ដឹកនាំប្រទេសមួយចំនួនទៀតនៅបារាំង​

2026/04/08 06:47:49 pm        354

បន្ទាប់ពីអញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការនៃកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយហើយនោះ សម្តេច​ម​ហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញ​ចូល​រួម​កិច្ច​ពិភាក្សា​ក្រោមប្រធានបទចំនួន៣ រួមមាន៖ ១. អភិបាលកិច្ច និងវិទ្យាសាស្ត្រ, ២ជំងឺឆ្លង និង៣ ជំងឺមិនឆ្លង។ កិច្ចពិភាក្សានេះ ត្រូវបានសម្របសម្រួលដោយលោកស្រី Eléonore Caroit រដ្ឋមន្ត្រី​ប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង។

ក្នុងឱកាសនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញថ្លែងសុន្ទកថាគន្លឹះ លើ​ប្រធាន​បទ​ទី២ ស្តីពី «ជំងឺឆ្លង»ផងដែរ។

ក្នុងឱកាស​មុនចូលរួមកិច្ចប្រជុំកំពូលស្ដីពីសុខភាពតែមួយនៅប្រទេសបារាំងនេះ សម្ដចធិបតី នាយក​រដ្ឋមន្រ្ដី ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្តីពី «និម្មាបនកម្មសុខភាពសាកល» និង​មាន​ជំនួបក្រៅផ្លូវការជាមួយថ្នាក់ដឹកនាំមកពីបណ្ដាប្រទេសមួយចំនួនទៀតផងដែរ។

ក្នុង​នោះ​សម្ដេចធិបតី បានឆ្លៀតជួបពិភាក្សាក្រៅផ្លូវការជាមួយ ឯកឧត្ដម Akihiko Nishio អនុ​ប្រធាន​ធនាគារពិភពលោកទទួលបន្ទុកការអភិវឌ្ឍហិរញ្ញវត្ថុ។ ជួបពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​លោក​សាស្ត្រា​ចារ្យបណ្ឌិត Khaled EI Enany អគ្គនាយកអង្គការ UNESCO និងមាន​ជំនួប​ពិភាក្សា​ក្រៅ​ផ្លូវការជាមួយ ឯកឧត្តម Duma Gideon Boko ប្រធានាធិបតីបុតស្វាណា ផងដែរ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ ដែលរៀបចំឡើងនៅទីក្រុងលីយ៉ុង ប្រទេស​បារាំង​ ត្រូវ​បាន​បើកជាផ្លូវការនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ។

កិច្ចប្រ​ជុំ​កំពូលស្តីពីសុខភាពតែមួយ ជាកិច្ចប្រជុំកំពូលលើកទី៩ នៃកិច្ចប្រជុំ​កំពូល​ស្តី​ពី​ភព​ផែន​ដី​តែ​មួ​យ គឺជាព្រឹត្តិការណ៍សំខាន់មួយរបស់ប្រទេសបារាំង ក្នុងនាមជាប្រធានក្រុមប្រទេស G7 នៅ​ឆ្នាំ​២០២៦។

កិច្ចប្រជុំកំពូលនេះ គឺជាវេទិកាកម្រិតខ្ពស់សម្រាប់ការជួបជុំប្រមុខរដ្ឋ/រដ្ឋាភិបាល តំណាង​អង្គការ​អន្តរជាតិ សង្គមស៊ីវិល និងអ្នកវិទ្យាសាស្ត្រ ដើម្បីពិភាក្សាបញ្ហាពាក់ព័ន្ធនឹងសុខភាពមនុស្ស សត្វ និង​ប្រព័ន្ធ​អេកូឡូស៊ី។

សូមបញ្ជាក់ជូនថា សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏នឹងជួបពិភាក្សាការងារជាមួយឯកឧត្តម Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ដើម្បី​ពិភាក្សា​អំពី​ការ​ពង្រឹង និង​ពង្រីក​បន្ថែម​នូវកិច្ចសហប្រតិបត្តិការទ្វេភាគីដែលកំពុងរីកចម្រើនក្នុងវិស័យនយោបាយ សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ និងវប្បធម៌ ក្នុងគោល​បំណង​លើក​កម្ពស់​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​ក្លាយ​ជា​ភាពជាដៃគូយុទ្ធសាស្ត្រនាពេលខាងមុខ។ ថ្នាក់ដឹកនាំ​ទាំង​ពី​រ​ក៏​គ្រោង​នឹង​ផ្លាស់​ប្តូរ​ទស្សនៈ​ជុំវិញ​កិច្ចសហប្រតិបត្តិការពហុភាគីរួមទាំងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នៅខែវិច្ឆិកាឆ្នាំនេះ ព្រមទាំងការ​វិវត្ត​នៅក្នុ​​ងតំបន់ និងពិភពលោក៕

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm