ការរៀបចំតុបតែងលម្អតំបន់វត្តភ្នំ កំពុងដំណើរការយ៉ាងសស្រាក់សស្រាំ ខណៈ​ថ្ងៃចូល​ឆ្នាំ​កាន់​តែកៀក

2026/04/08 08:53:19 pm        384

ខណៈថ្ងៃប្រារព្ធព្រឹត្តិការណ៍កាន់តែកៀកចូលមកដល់នោះ គេសង្កេតឃើញថា បណ្តាទី​តាំង​ត្រៀមរៀ​ប​ចំនគរសង្ក្រាន្តនានា ក្នុងរាជធានីភ្នំពេញ កំពុងមមាញឹកក្នុងការរៀបចំ និងតុបតែងលម្អ ដើម្បី​ទាក់​ទាញអ្នកចូលរួម។

នៅឯរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ការរៀបចំកំពុងដំណើរការយ៉ាងសស្រាក់សស្រាំ ដោយ​ក្រុមការងារទាំងអស់កំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការសម្រេចការងារតាមផែននីមួយៗ។

​នៅ​ផ្នែកខាងក្រៅ គេសង្កេតឃើញ ផ្ទាំង និងស្លាកធំៗបញ្ជាក់ពីព្រឹត្តិការណ៍នគរសង្ក្រាន្ត ត្រូវ​បាន​ដំឡើង​ជា​បណ្តើរៗនៅជុំវិញបរិវេណវត្តភ្នំ អមជាមួយការចងទង់ និងកន្សែង​លម្អ​តាម​ដង​ផ្លូវ​បែប​ប្រពៃណី​ខ្មែរ​ផងដែរ។ ចំណែក ការរៀបចំខាងក្នុងបរិវេណវិញ រូបចម្លាក់តូចធំជាច្រើន ត្រូវ​បាន​ដំឡើង​រួច​រាល់ ដូចជា ចាប៉ីដងវែង, ទូក, មកុដ និងរូបចម្លាក់ដទៃផ្សេងៗទៀត ពិសេស​រូប​សត្វ​សេះ​ ដែលជារូបតំណាងឆ្នាំថ្មី ត្រូវបានរៀបចំតាំងនៅពីមុខនាឡិការដ៏ធំ នៃរមណីយដ្ឋាន​វត្ត​ភ្នំ​តែ​ម្តង​។

ពលរដ្ឋ និងភ្ញៀវជាតិដែលអញ្ជើញទៅកម្សាន្តនៅទីតាំងនេះ បាន​បង្ហាញ​នូវ​ក្តី​មោទកភាព​ដែល​មាន​ការ​រៀបចំនូវព្រឹត្តិការណ៍ដ៏ធំបែបនេះ នៅរាជធានីភ្នំពេញ ហើយតាមរយៈនគរសង្ក្រាន្តនេះ កាន់​តែ​ធ្វើឱ្យអន្តរជាតិ បានស្គាល់ច្បាប់ពីទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ជាតិខ្មែរ។

គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍ នគរសង្ក្រាន្តឆ្នាំថ្មីនេះ នឹងធ្វើឡើងរយៈពេល០៦ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់​ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅតាមទីតាំងធំៗចំនួន០៦ រួមមាន៖ រមណីយ​ដ្ឋាន​វប្បធម៌​ប្រវត្តិ​សាស្ត្រវ​ត្តភ្នំ, ផ្លូវថ្មើរជើងចតុមុខ (Walk street), សួនវត្តបទុមវតី, ផ្សារទួលទំពូង, សួន​ច្បារ​វឌ្ឍនៈ ដល់ផ្សាររាត្រី និងទីតាំងបាសាក់លែន៕ អត្ថបទ៖ លីហេង


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm