ព្រះពុទ្ធសាសនាជាមាគ៌ាដ៏សំខាន់មួយក្នុងការបង្កើតនូវសាមគ្គីភាព ភាតរភាព និងរក្សាសន្តិភាព

2026/04/08 09:44:54 pm        183

ព្រះពុទ្ធសាសនា​ជា​មាគ៌ាដ៏សំខាន់មួយក្នុងបង្កើតនូវសាមគ្គីភាព ភាតរភាព និងរក្សាសន្តិភាព តាម​រយៈ​ការ​ផ្តល់​ឱវាទ​។ នេះបើតាមប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុង​ទិវា​ព្រះពុទ្ធ​សាស​នា​អន្តរជាតិ ដែលបានប្រារព្ធធ្វើនៅថ្ងៃនេះ។

ក្រសួងធម្មការ និងសាសនា សហការជាមួយគណៈសង្ឃទាំងពីរគណៈ នៅថ្ងៃទី០៨ ខែមេសា នេះ បានរៀបចំកម្មវីធីអបអរសាទរទិវាព្រះពុទ្ធសាសនាអន្តរជាតិ ក្រោមប្រធានបទ «ពង្រឹង​សាមគ្គី​ធម៌ ជំរុញសន្តិភាព តាមរយៈមាគ៌ាព្រះពុទ្ធសាសនា»។ ពិធីនេះ រៀបចំនៅសាលាចតុមុខ រាជ​ធានី​ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​ នៃកម្ពុជា។

នៅក្នុងអង្គពិធី ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងថា ព្រះពុទ្ធសាសនា​ជា​មាគ៌ា​​ដ៏​សំខា​ន់មួយក្នុងការបង្កើតនូវសាមគ្គីភាព ភាតរភាព និងរក្សាសន្តិភាព តាម​រយៈ​ការ​ផ្តល់​ឱវាទ ​ដោយផ្អែកលើព្រហ្មវិហារធម៌ សមធម៌ មាគ៌ាកណ្តាល ដែលអាចជួយឱ្យបុគ្គល គ្រួសារ សង្គម និងពិភពលោក ប្រកាន់យកនូវវប្បធម៌អហិង្សា ការគោរព យោគយល់ អធ្យាស្រ័យគ្នាខ្ពស់ ការ​ប្រកាន់យកនូវសីលធម៌ល្អ រស់នៅល្អ សុខដុមរមនា ដែលជាឧបករណ៍ចាំបាច់ សម្រាប់​សន្តិភាព​ និងការអភិវឌ្ឍប្រកបដោយចីរភាព។

អ្នកចូលរួម​ក្នុង​ពិធីនេះ បានប្រាប់BTVឱ្យដឹងថា ការគោរពប្រតិបត្តិតាមព្រះពុទ្ធសាសនា បាន​ធ្វើ​ឱ្យ​សុខភាព​ផ្លូវចិត្តរឹងមាំ និងការរស់នៅក្នុងសង្គមមានភាពសុខដុមរមនា។

គួរបញ្ជាក់ដែរថា ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ជាព្រឹត្តិការណ៍ដ៏មានតម្លៃវិសេសវិសាល ដែល​ប្រារព្ធ​ឡើង​តាមប្រតិទិនសុរិយគតិ សម្រាប់ពុទ្ធសាសនិកជន និងសាធារណជន ឱ្យយល់​ដឹង​កាន់​តែ​ច្បាស់​ អំពីខ្លឹមសារព្រះពុទ្ធសាសនា ដើម្បីឯកភាព និងសាមគ្គីភាព រវាងនិកាយ​ទាំង​អស់​នៃ​ព្រះពុទ្ធ​សាសនា ព្រមទាំង​ដឹកនាំ​ពុទ្ធ​បរិស័ទ​គ្រប់​និកាយ​ឱ្យ​ប្រតិបត្តិ​បាន​ខ្ជាប់​ខ្ជួន​តាម​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះសម្មាសម្ពុទ្ធ និងបន្តផ្សព្វផ្សាយព្រះពុទ្ធឱវាទឱ្យបានទូលំទូលាយ ដើម្បីបុព្វហេតុ នៃ​ការ​រីកចម្រើន និងថែរក្សាសម្រាប់ការលើកកម្ពស់ សាមគ្គីភាព គោរពព្រះពុទ្ធសាសនា និង​ការ​កសាង​សន្តិភាព សុខដុមនីយកម្មសាសនានៅក្នុងប្រទេសកម្ពុជា និងសកល​លោក​ទាំង​មូល​ផង​ដែរ​៕ អត្ថបទ៖ ទូច សោភ័ណ 


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        106
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        211
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm