គម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភរយៈពេល១១ឆ្នាំមកនេះបានជួយលើកកម្ពស់វិស័យសុខភិបាល និងកសិកម្មនៅកម្ពុជា

2026/04/08 10:00:50 pm        117

ភ្នំពេញ៖ គម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា “MUSEFO” ក្រោមជំនួយឥតសំណងរបស់សាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់ តាមរយៈអង្គការ GIZ ត្រូវបានបិទបញ្ចប់ហើយនៅឆ្នាំ២០២៦នេះ បន្ទាប់ពីបានចាប់ផ្ដើមអនុវត្តន៍កាលពីឆ្នាំ២០១៥ ដោយគម្រោងនេះ គឺពិតជាបានចូលរួមចំណែក ក្នុងការលើកកម្ពស់វិស័យសុខាភិបាល និងកសិកម្មនៅកម្ពុជា ជាពិសេសនៅក្នុងទីជនបទ ។

ក្នុងសិក្ខាសាលាបិទបញ្ចប់គម្រោង MUSEFO នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានមានប្រសាសន៍ថា ក្នុងរយៈពេល១១ឆ្នាំមកនេះ គម្រោង MUSEFO បានចូលរួមចំណែកធ្វើឲ្យប្រសើរឡើងនូវស្ថានភាពស្បៀង និងអាហារូបត្ថម្ភ របស់ជនក្រីក្រ និងជនងាយរងគ្រោះ ជាពិសេសកុមារ និងស្ត្រីក្នុងវ័យបន្តពូជ នៅក្នុងខេត្តកំពត និងខេត្តកំពង់ធំ ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបន្តថា សម្រាប់កម្មវិធីដែលគម្រោងបានជួយ ទី១. ការផ្ដល់សេវាលើកកម្ពស់សុខភាព និងសេវាអាហារូបត្ថម្ភ, ទី២. ការធ្វើកសិកម្មដោយគិតគូរដល់អាហារូបត្ថម្ភ ដោយការបង្កើនផលិតកម្មកសិកម្មចម្រុះមុខ ដំណាំសម្រាប់បរិភោគក្នុងគ្រួសារផង និងលក់នៅលើទីផ្សារផង, ទី៣. ការផ្ដល់ចំណេះដឹង និងធ្វើសកម្មភាព ដើម្បីផ្លាស់ប្ដូរឥរិយាបទបុគ្គល និងសង្គម និងទី៤. អភិបាលកិច្ចលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។

ជាមួយនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានជួយពង្រឹងប្រព័ន្ធស្បៀង ដើម្បីឲ្យពលរដ្ឋទទួលបានសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ជំរុញកំណើនសេដ្ឋកិច្ចនៅជនបទ រួមចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសធ្វើឲ្យកាន់តែប្រសើរឡើង នូវស្ថានភាពអាហារូបត្ថម្ភនៅក្នុងឱកាសមាស ១ ០០០ថ្ងៃដំបូងនៃជីវិត តាមរយៈការធ្វើសកម្មភាពឆ្លើយតបទៅនឹងបញ្ហាអសន្តិសុខស្បៀង និងបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ រួមមាន បញ្ហាកង្វះអាហារូបត្ថម្ភ, បញ្ហាកង្វះមីក្រូសារជាតិ, និងបញ្ហាលើសទម្ងន់ ធាត់ ធាតុជ្រុល (លើសអាហារូបត្ថម្ភ) ។

លោក Farid Selmi តំណាងស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ នៃសមិទ្ធផលសម្រេចបានពីគម្រោង MUSEFO ក្នុងរយៈពេលជាងមួយទសវត្សនេះ ជាមួយនឹងការអះអាងថា បន្ទាប់ពីគម្រោងនេះបានបិទបញ្ចប់ ហើយគម្រោងថ្មី នឹងចូលមកដល់នាពេលខាងមុខ ដើម្បីចូលរួមអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា ។

ក្នុងនោះ ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្ដារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ លើកឡើងថា គម្រោង MUSEFO គឺបានផ្លាស់ប្ដូរឥរិយាបទបុគ្គល និងសង្គម តាមរយៈការជួយរៀបចំផ្សព្វផ្សាយទិវាជាតិអាហារូបត្ថម្ភ និងទិវាអាហារូបត្ថម្ភថ្នាក់ក្រោមជាតិ ការជួយឲ្យប្រជាពលរដ្ឋចេះបង្កើតឲ្យមានក្រុមសន្សំ សួនបន្លែតាមផ្ទះ និងការបង្កើតមុខរបរនៅតាមសហគមន៍ជាដើម ។ ទោះបីគម្រោងនេះ ត្រូវបានបិទបញ្ចប់ ប៉ុន្តែកេរ្តិ៍ឈ្មោះ និងមរតករបស់គម្រោង នឹងនៅជាមួយពលរដ្ឋកម្ពុជាជានិច្ច ៕ អត្ថបទ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        151
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        152
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm