ក្រុមអ្នកជំនាញនិយាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមបំផ្លាញរោងចក្រថាមពល និងស្ពានរបស់អ៊ីរ៉ង់ ប៉ុន្តែការទម្លាក់គ្រាប់បែកលើរោងចក្រអគ្គិសនី ទំនងជានឹងជំរុញឲ្យមានវិបត្តិមនុស្សធម៌ និងការសងសឹកយ៉ាងខ្លាំងក្លាពីទីក្រុងតេអេរ៉ង់។

ការវាយប្រហារតាមអាកាសពីមុនពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ក្នុងអំឡុងពេលសង្គ្រាមជាង ៥សប្តាហ៍ បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពល ដូចជារោងចក្រផលិតឧស្ម័ន ឬឃ្លាំងស្តុកប្រេង រួមទាំងផ្លូវដឹកជញ្ជូនផងដែរ។

ប៉ុន្តែការធ្វើឲ្យរោងចក្រថាមពលប្រហែល ៩០ របស់អ៊ីរ៉ង់លែងមានដំណើរការ នឹងបង្កឲ្យផលវិបាកកើនឡើងភ្លាមៗសម្រាប់ជនស៊ីវិល និងសេដ្ឋកិច្ចក្នុងស្រុក។
យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ទុនបម្រុងឧស្ម័នយ៉ាងច្រើនសន្ធឹកសន្ធាប់របស់អ៊ីរ៉ង់ ត្រូវបានប្រើប្រាស់ ដើម្បីបង្កើតអគ្គិសនីប្រហែល ៧៩ ភាគរយរបស់ប្រទេសនេះ៕