យោធាអ៊ីស្រាអែលកាលពីថ្ងៃអង្គារ បានជំរុញឲ្យនាវាទាំងអស់នៅក្នុងតំបន់សមុទ្រនៅឆ្នេរសមុទ្រភាគខាងត្បូងលីបង់ ធ្វើដំណើរទៅភាគខាងជើងនៃទីក្រុង Tyre ជាបន្ទាន់ ដោយព្រមានថា ខ្លួននឹងធ្វើប្រតិបត្តិការនៅក្នុងតំបន់នោះ។
អ្នកនាំពាក្យយោធាលោក Avichay Adraee បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយ X ថា៖«សកម្មភាពរបស់ក្រុមហេសបូឡា ធ្វើឲ្យនាវាកងទ័ពជើងទឹកនៅក្នុងតំបន់សមុទ្រ ចន្លោះទីក្រុង Tyre និង Ras Al-Naqoura ប្រឈមនឹងគ្រោះថ្នាក់ ដែលបង្ខំឲ្យកងកម្លាំងការពារអ៊ីស្រាអែល ( IDF) ចាត់វិធានការប្រឆាំងនឹងក្រុមនោះ នៅក្នុងដែនសមុទ្រ»។
លោកបានបន្ថែមថា៖«ដើម្បីធានាសុវត្ថិភាពរបស់អ្នក នាវាកងទ័ពជើងទឹកទាំងអស់ដែលចត ឬធ្វើដំណើរ នៅក្នុងតំបន់សមុទ្រនោះ ដែលបង្ហាញនៅលើផែននាវាចរណ៍ ត្រូវតែធ្វើដំណើរទៅភាគខាងជើងនៃតំបន់Tyre ជាបន្ទាន់»៕

