យ៉ាងហោចណាស់មនុស្ស ៣៣ នាក់ បានស្លាប់ និង ១៧៣ នាក់ រងរបួស បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើប្រទេសលីបង់ ក្នុងរយៈពេលមួយថ្ងៃកន្លងមកនេះ។ នេះបើយោងតាមក្រសួងសុខាភិបាលរបស់ប្រទេសនេះ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើទំព័រ X របស់ខ្លួនថា៖«ចំនួនអ្នកស្លាប់សរុប ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះប្រដាប់អាវុធដែលកំពុងបន្ត បានកើនឡើងដល់ ១.៥៣០នាក់ ដោយមានមនុស្ស ៤.៨១២ នាក់ រងរបួស»។
យោងតាមក្រសួង កុមារ ១៣០ នាក់ និងស្ត្រី ១០២ នាក់ គឺស្ថិតក្នុងចំណោមអ្នក ដែលត្រូវបានសម្លាប់។
យោងតាមក្រសួងមហាផ្ទៃលីបង់ មនុស្សជាងមួយលាននាក់ ត្រូវបានផ្លាស់ទីលំនៅពីផ្ទះរបស់ពួកគេ ដែលភាគច្រើនទៅកាន់ទីក្រុងបេរូត និងភាគខាងជើងប្រទេសលីបង់ ចាប់តាំងពីថ្ងៃទី ០២ ខែមីនា៕
