ផែនការ១០ចំណុចរបស់អ៊ីរ៉ង់ បញ្ជាក់ថា អាមេរិកត្រូវទទួលយកការបង្កើនអ៊ុយរ៉ានីញ៉ូម និងលុបគ្រប់ទណ្ឌកម្ម

2026/04/09 12:40:12 am        65

ទីក្រុងតេអេរ៉ង់ នៅថ្ងៃពុធ (ទី៨ ខែមេសា ឆ្នាំ២០២៦) បានប្រាប់ឲ្យដឹងថា ផែនការ ១០ចំណុចរបស់ខ្លួន ដើម្បធានាការបញ្ចប់សង្គ្រាម ជាមួយសហរដ្ឋអាមេរិក នឹងតម្រូវឲ្យទីក្រុងវ៉ាស៊ីនតោនទទួលយកកម្មវិធីបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ខ្លួន និងការលុបចោលទណ្ឌកម្មទាំងអស់។

ទោះបីជាតម្រូវការបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូម មិនត្រូវបានរាប់បញ្ចូលក្នុងសេចក្តីថ្លែងការណ៍ភាសាអង់គ្លេសរបស់ទីក្រុងតេអេរ៉ង់ដែលចែករំលែកដោយអង្គការសហប្រជាជាតិ (UN) ក៏ដោយ ក៏វាគឺជាផ្នែកមួយនៃការចេញផ្សាយជាភាសាហ្វាស៊ីដែលចរាចរណ៍ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់។

សាធារណរដ្ឋឥស្លាម បានអះអាងពីជ័យជម្នះ ហើយបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយរួមជាមួយបញ្ជីនៃសំណើ ១០ចំណុច ដែលបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា ផែនការនេះ នឹងតម្រូវឲ្យមាន «ការគ្រប់គ្រងរបស់អ៊ីរ៉ង់លើច្រកសមុទ្រ Hormuz ការទទួលយកដំណើរការបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ការលុបចោលទណ្ឌកម្មទាំងអស់ដែលដាក់លើខ្លួន និងស្ថាប័នផ្សេងទៀត»។

ការទាមទារសំខាន់ៗផ្សេងទៀត នៅក្នុងផែនការមេ ដែលផ្តល់ជូនតាមរយៈអ្នកសម្របសម្រួលនៅក្នុងប្រទេសប៉ាគីស្ថាន រួមមានការដកទ័ពរបស់សហរដ្ឋអាមេរិកចេញពីតំបន់មជ្ឈិមបូព៌ា ការបញ្ចប់ការវាយប្រហារលើអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួន ការបញ្ចេញទ្រព្យសម្បត្តិអ៊ីរ៉ង់ដែលត្រូវបានបង្កក និងការចេញសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលធ្វើឲ្យកិច្ចព្រមព្រៀងណាមួយមានសុពលភាព។

ក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់ប្រទេសនេះ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «គួរកត់សម្គាល់ថា ការអនុម័តសេចក្តីសម្រេចបែបនេះ នឹងធ្វើឲ្យកិច្ចព្រមព្រៀងទាំងអស់នេះជាប់ចំណងផ្លូវច្បាប់ ក្រោមច្បាប់អន្តរជាតិ ហើយនឹងជាជ័យជម្នះការទូតដ៏ធំ សម្រាប់ប្រជាជាតិអ៊ីរ៉ង់»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm