ប្រធានាធិបតីអ៊ីរ៉ង់ និងនាយករដ្ឋមន្ត្រីជប៉ុន ពិភាក្សាតាមទូរស័ព្ទ អំពីការវិវត្តបទឈប់បាញ់

2026/04/09 01:59:57 am        51


ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានពិភាក្សាអំពីការវិវត្ត បន្ទាប់ពីមានបទឈប់បាញ់ជាមួយសហរដ្ឋអាមេរិក អំឡុងការសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kyodo News លោកស្រី Takaichi ក៏បាន «យល់ព្រមផងដែរដល់ការបន្តរក្សាទំនាក់ទំនងជាមួយ» ប្រធានាធិបតីអ៊ីរ៉ង់។ មុនពេលការសន្ទនាតាមទូរស័ព្ទ ប្រទេសជប៉ុនបានស្វាគមន៍បទឈប់បាញ់ ដោយហៅវាថាជា «ជំហានវិជ្ជមាន»។

ទីក្រុងតូក្យូបានរៀបចំកិច្ចពិភាក្សាកម្រិតខ្ពស់ ក្នុងអំឡុងពេលសង្គ្រាម រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ដែលបានបញ្ឈប់នៅព្រឹកថ្ងៃពុធ (ទី៨ ខែមេសា ឆ្នាំ២០២៦) នេះ បន្ទាប់ពីប៉ាគីស្ថាន ដែលជាអ្នកសម្របសម្រួល រវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន បានឲ្យដឹងថា ភាគីទាំង២ បានយល់ព្រមផ្អាកការប្រយុទ្ធគ្នា រួមជាមួយសម្ព័ន្ធមិត្តរបស់ពួកគេ នៅក្នុងតំបន់មជ្ឈិមបូព៌ា។

ដោយដកស្រង់ប្រភពនានា របាយការណ៍នេះបានឲ្យដឹងថា លោក Pezeshkian និងលោកស្រី Takaichi «ត្រូវបានគេជឿថា បានពិភាក្សា អំពីកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក៏ដូចជាកិច្ចប្រឹងប្រែង ដើម្បីបន្ធូរបន្ថយភាពតានតឹង នៅតំបន់មជ្ឈិមបូព៌ា»។

ជាមួយគ្នានេះ លោក Takaichi ក៏បានអំពាវនាវឲ្យទីក្រុងតេអេរ៉ង់ «ធានាយ៉ាងឆាប់រហ័សដល់ការឆ្លងកាត់ដោយសុវត្ថិភាព នៅច្រកសមុទ្រ Hormuz»។ ប្រទេសជប៉ុនពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រភពថាមពលពីតំបន់មជ្ឈិមបូព៌ា ជាកន្លែងដែលខ្លួនទទួលបានប្រេង និងឧស្ម័នប្រហែល ៩០ភាគរយ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm