នៅថ្ងៃពុធនេះ សម្តេចប៉ាប លីអូបានកើតសរសើរបទឈប់បាញ់រយៈពេល ២សប្តាហ៍នៅក្នុងសង្រ្គាមអ៊ីរ៉ង់ រយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយព្រះអង្គចាត់ទុកការគំរាមកំហែងរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump លើប្រជាពលរដ្ឋអ៊ីរ៉ង់ថាជារឿងមិនអាចទទួលយកបាននោះទេ ។
សម្តេចប៉ាបដែលបានរិះគន់ឥតសំចៃមាត់លើសង្រ្គាមក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ មានបន្ទូលថា ព្រះអង្គស្វាគមន៍ការប្រកាសបទឈប់បាញ់ និងជំរុញឲ្យបន្តចរចា ដើម្បីបញ្ចប់ទាំងស្រុងជម្លោះនៅក្នុងតំបន់ ។
ព្រះអង្គបានមានបន្ទូលប្រចាំសប្តាហ៍ទៅកាន់ទស្សនិកជនរបស់ទ្រង់ថា ដោយសារភាពតានតឹងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានម៉ោងកន្លងមកនេះសម្រាប់តំបន់មជ្ឈិមបូព៌ា និងសម្រាប់ពិភពលោកទាំងមូល ព្រះអង្គស្វាគមន៍ដោយពេញព្រះរាជហទ័យចំពោះសេចក្តីប្រកាសបទឈប់បាញបន្ទាន់រយៈពេល ២សប្តាហ៍ ។
ទ្រង់មានបន្ទូលទៀតថា មានតែវិលត្រឡប់មករកកិច្ចចរចាទេ ទើបអាចបញ្ចប់សង្រ្គាមដោយជោគជ័យបាន ។
បន្ទាប់ពីលោក Trumpគំរាមអ៊ីរ៉ង់កាលពីថ្ងៃអង្គារថា អរិយធម៌ទាំងមូលនឹងត្រូវស្លាប់នៅយប់នេះ បើសិនជាពួកគេមិនឈានដល់ការទាមទាររបស់សហរដ្ឋអាមេរិកឲ្យមានបទឈប់បាញ់ទេនោះ សម្តេចប៉ាប លីអូ មានបន្ទូលប្រាប់ក្រុមអ្នកសារព័ត៌មានថា ការគំរាមកំហែងនេះ ពិតជាមិនអាចទទួលយកបាននោះទេ ៕