នៅថ្ងៃពុធនេះ ពលរដ្ឋលីបង់រស់នៅក្នុងទីក្រងបេរូត បានបង្ហាញក្តីសង្ឃឹមរបស់ពួកគេថា នឹងបូករួមពួកគេនៅក្នុងបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បន្ទាប់ពីនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និយាយថា បទឈប់បាញ់នេះ មិនរួមបញ្ចូលលីបង់នោះទេ ។
លោក Ahmed Harb គឺជាពលរដ្ឋមួយរូបរស់នៅតំបន់ជាងក្រុងភាគខាងត្បូងទីក្រុងបេរូត និយាយថា មាននូវសម្ពាធលើរូបលោក ហើយលោកសង្ឃឹមថា បទឈប់បាញ់នឹងកើតមានឡើង ពីព្រោះថា លីបង់លែងអាចទទួលបានទៀតហើយ ។ ចំណែកឯពលរដ្ឋខ្លះទៀតនិយាយថា អ៊ីរ៉ង់នឹងមិនបោះបង់ចោលពួកយើងនោះទេ ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីខែមុនថា អ៊ីរ៉ង់ចង់បានលីបង់រួមបញ្ចូលនៅក្នុងកិច្ចព្រមព្រៀងណាមួយជាមួយសហរដ្ឋអាមេរិក ។
យោធាអ៊ីស្រាអែលនិយាយនៅថ្ងៃពុធនេះថា ពួកគេបានបន្តការប្រយុទ្ធគ្នា និងចុះប្រតិបត្តិការជើងគោកនៅប្រទេសលីបង់ ប្រឆាំងនឹងក្រុមហេសបូឡា ។
ពួកគេបានចេញការព្រមានឲ្យពលរដ្ឋជម្លៀសខ្លួននៅសង្កាត់ចំនួន ៧ ក្នុងតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត មុនលទ្ធភាពនៃការវាយប្រហារ ។
ប្រភពលីបង់ដែលជិតស្និតនឹងក្រុមហេសបូឡា និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ក្រុមហេសបូឡា បានបញ្ឈប់ការវាយប្រហារលើតំបន់ភាគខាងជើងអ៊ីស្រាអែល និងទាហានអ៊ីស្រាអែល នៅព្រឹកថ្ងៃពុធនេះ ដែលជាផ្នែកមួយនៃបទឈប់បាញ់សហដ្ឋអាមេរិក-អ៊ីរ៉ង់ ដែលត្រូវបានប្រកាសមុននេះ ៕