
សំណុំផ្សែងខ្មៅបានគ្របដណ្តប់ពីលើរោងចក្រចម្រាញ់ប្រេងនៅលើកោះ Lavan របស់អ៊ីរ៉ង់នាថ្ងៃពុធនេះ គឺជាអ្វីដែលក្រុមមន្រ្តីអ៊ីរ៉ង់និយាយថា វាគឺជាការវាយប្រហាររបស់សត្រូវ ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានបញ្ជាក់ទីតាំងមួយនេះ ដោយប្រើប្រាស់សឺទែនប្រេង ដើមឈើ ស្លាកសំគាល់ ប្លង់ផ្លូវ និងប៉មចម្រាញ់ប្រេង ដែលផ្គូរផ្គងជាមួយរូបភាពផ្កាយរណប ។ ពុំមានរូបភាពវីដេអូឃ្លីបចាស់ៗ ត្រូវបានរកឃើញបង្ហោះនោះទេ មុនថ្ងៃពុធនេះ ។
ក្រុមហ៊ុនចែកចាយ និងចម្រាញ់ប្រេងជាតិអ៊ីរ៉ង់ និយាយថា រោងចក្រចម្រាញ់ប្រេងនេះ រងការវាយប្រហារនៅវេលាម៉ោង ១០ព្រឹក ម៉ោងក្នុងស្រុក ថ្ងៃពុធ ដោយពុំបណ្តាលឲ្យមានគ្រោះថ្នាក់នោះទេ ។
ក្រមហ៊ុននិយាយទៀតថា ក្រុមការងារសុវត្ថិភាព និងក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ កំពុងធ្វើការដើម្បីទប់ស្កាត់អណ្តាតភ្លើង និងធានាសុវត្ថិភាពរោងចក្រចម្រាញ់ប្រេង ។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានយល់ព្រមបទឈប់បាញ់រយៈពេល ២សប្តាហ៍ ដើម្បីផ្អាកសង្រ្គាមរយៈពេល ៦សប្តាហ៍របស់ពួកគេដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងរីករាលដាលពេញតំបន់មជ្ឈិមបូព៌ា និងបណ្តាលឲ្យមានការអាក់ខានមិនធ្លាប់មានពីមុនមកនូវការផ្គត់ផ្គង់ថាមពលពិភពលោក ៕