សម្តេចធិបតី៖ ខណៈកម្ពុជាកំពុងមានជម្លោះព្រំដែនជាមួយថៃ ការលើកកម្ពស់ផលិតផលខ្មែរបានក្លាយជាការងារដែលកាន់តែមានន័យជាងមុន

2026/04/09 02:29:36 pm        234

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ខណៈកម្ពុជាកំពុង មានបញ្ហាជាមួយភាគីថៃនោះ បងប្អូនប្រជាពលរដ្ឋខ្មែរបានរួមសាមគ្គីគ្នាយ៉ាងរឹងមាំប្រៀបបានដូចជាដែកថែប ជាពិសេសចំពោះការគាំទ្រនូវផលិតផលខ្មែរក្នុងស្រុកតែម្តង ដោយសម្តេចសង្កេតឃើញថា ក្រោយ មានជម្លោះព្រំដែនការលើកកម្ពស់ផលិតផលខ្មែរ បានក្លាយជាការងារដែលកាន់តែមានន័យជាងមុនទៅទៀត។

តាមរយៈសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៩ ឆ្នាំ២០២៦នេះ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន» សម្តេចធិបតី នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថាក្នុងរយៈពេលជិតមួយឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាបានជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ដែលក្នុងនោះមានបញ្ហាវិបត្តិសេដ្ឋកិច្ចសកលផង រួមទាំងបញ្ហាព្រឹត្តិការណ៍ជម្លោះព្រំដែនកម្ពុជា និងថៃផង ដែលការណ៍នេះ បានបង្កឱ្យមានការព្រួយបារម្ភ និងកាន់តែប្រុងប្រយ័ត្នខ្ពស់។ សម្តេចបានបន្ថែមថា បរិការណ៍នេះ បានបង្ហាញឱ្យយើងឃើញកាន់តែច្បាស់អំពីសារៈសំខាន់នៃសន្តិភាព និងស្ថិរភាពតំបន់ ដែលជាមូលដ្ឋានដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

តាមរយៈសារលខិតខាងលើនេះ សម្តេចនាយករដ្ឋមន្រ្តីបានសង្កេតឃើញអំពីការប្រកាន់យកនូវមនសិការជាតិនិយមដ៏ឧត្តុង្គឧត្តមរបស់បងប្អូនជនរួមឈាមខ្មែរទាំងអស់ ដោយបានសម្តែងឱ្យឃើញនូវសាមគ្គីភាពជាតិមួយដ៏រឹងមាំដូចដែកថែប រវាងប្រជាជន និងប្រជាជន រវាងប្រជាជន និងរាជរដ្ឋាភិបាល រវាងប្រជាជននិងកងទ័ពជាដើម ហើយលើសពីនេះការលើកកម្ពស់ផលិតផលខ្មែរ បានក្លាយជាការងារដែលកាន់តែមានន័យជាងមុន ព្រោះវាជាការបង្ហាញពីសមត្ថភាព ក្នុងការបង្កើតតម្លៃសេដ្ឋកិច្ចដោយខ្លួនឯង និងការការពារអធិបតេយ្យភាពសេដ្ឋកិច្ច ក្នុងពេលមានភាពមិនច្បាស់លាស់នៅក្នុងតំបន់។

សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានសង្កេតឃើញផងដែរថា បច្ចុប្បន្ននេះនិន្នាការគាំទ្រផលិតផលខ្មែរបានកើនឡើង ហើយថា ការប្រើផលិតផលក្នុងស្រុកជំនួសផលិតផលនាំចូលពីបរទេស មិនត្រឹមតែគាំទ្រអ្នកផលិតខ្មែរប៉ុណ្ណោះទេ ប៉ុន្តែបង្ហាញនូវមោទនភាពជាតិ និងការយល់ដឹងអំពីតម្លៃផលិតផលកើតចេញពីកម្លាំង និងចំណេះដឹងរបស់ខ្មែរខ្លួនឯងផងដែរ។

តាមរយៈសារលិខិតនេះដែរ សម្តេចបានកត់សម្គាល់ឃើញទៀតថា បច្ចុប្បន្ន យើងឃើញថា ផលិតផលក្នុងស្រុកបាន និងកំពុងក្លាយជាផលិតផល ដែលមានសក្តានុពលខ្ពស់ ក្នុងការបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ និងទីផ្សារទូទាំងប្រទេស និងបានជំរុញឱ្យប្រជាពលរដ្ឋប្តូរឥរិយាបថ និងបង្កើនទំនុកចិត្តលើផលិតផលខ្មែរកាន់តែខ្លាំងឡើងជាបន្តបន្ទាប់។ ការប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសផលិតផលនាំចូលពីបរទេស មិនត្រឹមតែជាការគាំទ្រដល់អ្នកផលិតខ្មែរប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញនូវមោទនភាពជាតិ និងការយល់ដឹងអំពីតម្លៃនៃផលិតផលដែលកើតចេញពីកម្លាំង និងចំណេះដឹងរបស់ខ្មែរ ព្រមទាំងជំរុញឱ្យមានភាពរីកចម្រើនផងដែរ៕ អត្ថបទបាន ចក់ 

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm