ប្រេងឡើងថ្លៃ ខណៈក្រុមវិនិយោគិននៅតែមានការប្រុងប្រយ័ត្នចំពោះបទឈប់បាញ់រអាមេរិក-អ៊ីរ៉ង់

2026/04/09 05:10:03 pm        143

តម្លៃប្រេងបានកើនឡើងនៅថ្ងៃព្រហស្បតិ៍៩មេសានេះ ដោយសារក្តីបារម្ភរបស់ក្រុមវិនិយោគិនថា ការផ្គត់ផ្គង់ពីតំបន់ផលិតប្រេងដ៏សំខាន់នៅមជ្ឈិមបូព៌ាអាចនឹងមិនបន្តឡើងវិញទាំងស្រុងទេ ស្របពេលមានការប្រុងប្រយ័ត្នចំពោះបទឈប់បាញ់រយៈពេលពីរសប្តាហ៍រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ខណៈច្រកសមុទ្រ Hormuz ដ៏សំខាន់នៅតែមានការរឹតត្បិត។

តម្លៃប្រេងឆៅ Brent បានកើនឡើង២,៦ ដុល្លារ ឬ ២,៧៤% ដល់៩៧,៣៥ ដុល្លារក្នុងមួយបារ៉ែល នៅម៉ោង ០០និង៤៨នាទី ម៉ោងសកល ខណៈប្រេងឆៅ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិកដែរនោះបានកើនឡើង៣,០២ដុល្លារ ឬ៣,២%ដល់៩៧,៤៣ ដុល្លារក្នុងមួយបារ៉ែល។

តម្លៃគោលទាំងពីរបានធ្លាក់ចុះក្រោម១០០ដុល្លារក្នុងមួយបារ៉ែលក្នុងវគ្គជួញដូរកាលពីកន្លងទៅ ដោយ WTI បានកត់ត្រាការធ្លាក់ចុះធំបំផុតរបស់ខ្លួនចាប់តាំងពីខែមេសា ឆ្នាំ ២០២០  លើការរំពឹងទុកថាបទឈប់បាញ់ដែលបញ្ចប់ការប្រយុទ្ធគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ នឹងបើកច្រកសមុទ្រ Hormuz ឡើងវិញ។

ផ្លូវទឹកនេះភ្ជាប់ការផ្គត់ផ្គង់ពីប្រទេសផលិតប្រេងនៅឈូងសមុទ្រដូចជាអ៊ីរ៉ាក់ អារ៉ាប៊ីសាអ៊ូឌីត កូវ៉ែត និងកាតាទៅកាន់ទីផ្សារពិភពលោក ហើយជាធម្មតាដឹកជញ្ជូនប្រហែល២០% នៃការផ្គត់ផ្គង់ប្រេង។

យ៉ាងណាក៏ដោយ សំណួរអំពីលទ្ធភាពជោគជ័យនៃបទឈប់បាញ់នៅតែមាន ខណៈអ៊ីស្រាអែលបានបន្តវាយប្រហារប្រទេសលីបង់កាលពីថ្ងៃពុធ ដែលបណ្តាលឱ្យអ៊ីរ៉ង់ព្រមានថា នឹងមិនសមហេតុផលទេក្នុងការបន្តការចរចាដើម្បីបង្កើតកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm