អាមេរិក​និយាយ​ថា លោក Zelensky អាច​ដក​ទណ្ឌកម្ម​លើ​រុស្ស៊ី​ជា​ថ្នូរ​នឹង​សន្តិភាព

2022/04/04 04:47:17 pm        2.5 K

​សហរដ្ឋអាមេរិក៖ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelensky បាន​ទទួល​ភ្លើង​ខៀវ​ពី​ទីក្រុង Washington ដើម្បី​ជួយ​ឲ្យ​រុស្ស៊ី​រួច​ផុត​ពី​ទណ្ឌកម្ម​អន្តរជាតិ ជា​ថ្នូរ​នឹង​ការ​បញ្ចប់​ការវាយប្រហារ​ដោយ​យោធា​របស់​ខ្លួន​លើ​អតីត​សា​ធារ​ណ​រដ្ឋ​សហភាពសូវៀត​។

​ប្រមុខ​ការទូត​អាមេរិក​លោក Antony Blinken បាន​បើកទ្វារ​ផ្ដល់​ជូន​បែបនេះ​កាលពី​ថ្ងៃអាទិត្យដោយ​បាន​បញ្ជាក់​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ក្នុង​កម្មវិធី NBC News ថា លោក Zelensky មាន​សមត្ថភាព​ចរចា​ការលើកលែង​ទណ្ឌកម្ម​ជា​ថ្នូរ​នឹង​សន្តិភាព​។ ​លោ​កថា ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Joe Biden នឹង​គាំទ្រ​គ្រប់​បែប​យ៉ាង​ដែល​ប្រជាពលរដ្ឋ​អ៊ុយ​ក្រែ​ន​ចង់​ធ្វើ​ ដើម្បី​បញ្ចប់​សង្គ្រាម​នេះ​។ ​លោក Blinken និយាយ​ថា​ យើង​កំពុង​ព្យាយាម​រកមើល​ឲ្យ​ឃើញ​អ្វី​ដែល​អ៊ុយ​ក្រែ​ន​កំពុង​ធ្វើ និង​ពួក​គេ​ចង់​ធ្វើ​អ្វី​។ ហើយ​ប្រសិនបើ​បូករួម​ទាំង​ការ​ចង់​បាន​ការ​បញ្ចប់​សង្គ្រាម បញ្ឈប់​ការ​បាញ់​ផ្លោង​សម្លាប់​មនុស្ស និង​ការ​បំផ្លិចបំផ្លាញ និង​បន្ត​ទាមទារ​ឯករាជ្យ​របស់​ខ្លួន និង​អធិបតេយ្យភាព​របស់​ខ្លួន ហើយ​រឿង​ទាំងនោះអាច​ធ្វើ​ទៅ​បាន​ដោយ​តម្រូវ​ឲ្យ​ដក​ទណ្ឌកម្ម យើង​នឹង​យល់ព្រម​។

​ប្រមុខ​ការទូត​អាមេរិក​រូប​នេះ​និយាយ​ថា សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​កំពុង​ធ្វើ​គ្រប់យ៉ាង​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ដើម្បី​ជួយ​ទីក្រុង​គី​វ​ឲ្យ​កាន់តែ​រឹងមាំ​នៅ​តុ​ចរចា ប៉ុន្តែ​ទណ្ឌកម្ម​គឺជា​មធ្យោបាយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឥរិយាបថ​របស់​រុស្ស៊ី៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        8
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        28
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        24

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm