សេតវិមានលើកឡើងថា បន្ទាត់ក្រហមរបស់លោកTrump ប្រឆាំងអ៊ីរ៉ង់ គឺការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមនុយក្លេអ៊ែរ

2026/04/09 11:52:21 am        78

សេតវិមានបាននិយាយថា សហរដ្ឋអាមេរិក នៅតែបន្តប្រឆាំងនឹងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមណាមួយនៅក្នុងប្រទេសអ៊ីរ៉ង់ ជាការបញ្ជាក់ជាថ្មីទៀតថា ប្រធានាធិបតីអាមេរិក Donald Trump ពុំបានឯកភាពចំពោះបញ្ជីបំណងប្រាថ្នាមួយដែលត្រូវបានដាក់ជូនដោយទីក្រុងតេអេរ៉ង់នោះទេ។

ផែនការនោះនិយាយថា អាមេរិកនឹងទទួលយកសិទ្ធិរបស់អ៊ីរ៉ង់ក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ព្រមទាំងការលើកលែងទណ្ឌកម្ម និងការបញ្ចប់ការវាយប្រហារជាអចិន្ត្រៃយ៍លើអ៊ីរ៉ង់។

អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថា បន្ទាត់ក្រហមរបស់លោកប្រធានាធិបតី ដែលតម្រូវឲ្យបញ្ចប់ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់ ក្នុងប្រទេសអ៊ីរ៉ង់ ពុំបានកែប្រែទេ។

ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមក្នុងស្រុករបស់អ៊ីរ៉ង់ គឺជាចំណុចខ្ទាស់ដ៏ធំបំផុតមួយក្នុងការចរចានាពេលកន្លងទៅ រវាងទីក្រុង តេអេរ៉ង់ និង វ៉ាស៊ីនតោន។

លោកស្រី Karoline Leavitt បានលើកឡើងកាលពីថ្ងៃពុធ៨មេសាសប្ដាហ៍នេះថា សំណើ១០ចំណុចដាក់ដោយអ៊ីរ៉ង់ ដែលជាមូលដ្ឋានគ្រឹះសម្រាប់បទឈប់បាញ់ក្នុងសង្គ្រាមអាមេរិក អ៊ីស្រាអែលលើ អ៊ីរ៉ង់ ខុសប្លែកពីសំណើចេញផ្សាយដោយរដ្ឋាភិបាលនេះក្នុងប្រទេសអ៊ីរ៉ង់។

ជាមួយគ្នានេះ លោក Trump បាននិយាយថា នាវា យន្តហោះ និងកងទ័ពអាមេរិកទាំងអស់នឹងបន្តឈរជើងទាំងក្នុង និងជុំវិញប្រទេសអ៊ីរ៉ង់ដដែល រហូតទាល់តែប្រទេសនេះឈានដល់កិច្ចព្រមព្រៀងទាំងស្រុង៕

អត្ថបទដែលទាក់ទង

នាវាដឹកប្រេងចិនរងទណ្ឌកម្មអាមេរិក ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz
2026/04/15 01:47:49 pm        1
ធានាធិបតីកូរ៉េខាងត្បូង ព្រមានថាជម្លោះមជ្ឈិមបូព៌ានឹងធ្វើឲ្យតម្លៃប្រេងនៅតែហក់ឡើងខ្ពស់ប្រធ
2026/04/15 01:47:26 pm        1
ហេតុការណ៍បាញ់ប្រហារនៅប្រទេសទួរគី បណ្តាលឲ្យមនុស្ស ១៦នាក់ រងរបួស
2026/04/15 01:47:01 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្នងការ៖ស្ថានភាពសន្តិសុខក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្តមានភាពល្អប្រសើរមិនមានបាតុភាពណាមួយកើតឡើងទេ

2026/04/15 08:40:20 pm
​ក្រុមការងារគោលដៅបាសាក់លែន អំពាវនាវទេសចរជាតិ អន្តរជាតិមកចូលរួមលេងកម្សាន្តឱ្យបានច្រើន
2026/04/15 08:05:56 pm
​ក្រុមគ្រូពេទ្យជាង ១ពាន់នាក់ និងស្តង់សុខភាពប្រចាំការ ត្រៀមសង្រ្គោះបឋម ជូនភ្ញៀវជាតិ និងអន្តរជាតិ ចូលមកកម្សាន្តក្នុងព្រឹតិ្តការណ៍នគរសង្រ្កាន្ត
2026/04/15 06:37:28 pm
​អភិបាលរាជធានីភ្នំពេញ៖ ការការពារសន្តិសុខជូនពលរដ្ឋក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» គឺ​ជា​ការ​ងារ​ចម្បង​របស់​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ
2026/04/15 04:37:18 pm
​ភ្ញៀវទេសចរជាច្រើននាំគ្នាទៅលេងកម្សាន្តនៅតំបន់រមណីយដ្ឋានទឹកឈូច្រើនក្នុងឱកាសចូលឆ្នាំថ្ងៃទីពីរ
2026/04/15 03:26:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/15 10:10:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/15 06:08:54 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/15 02:12:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/12 04:34:34 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am