ឯកឧត្ដម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​៖ ម្លប់​នៃ​សុខ​សន្តិភាព​ផ្តល់​ឱកាស​ឲ្យ​មាន​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ រួម​ទាំង​វិស័យ​កីឡា​

2022/04/04 05:04:28 pm        667

​កីឡា៖ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោកបាន​មានប្រសាសន៍ថា ម្លប់​នៃ​សុខសន្តិភាពបាន​ផ្តល់ឱកាស​ឱ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ រួមទាំង​វិស័យ​កី​ទ្បា ដោយ​កាលពីមុនកម្ពុជា​ទទួលបាន​មេដាយមាស​តិចតួច​ប៉ុណ្ណោះ ក្នុងការ​ចូលរួម​ព្រឹត្តិការណ៍​អន្តរជាតិ​ផ្សេងៗ ប៉ុន្តែ​មកដល់ពេលនេះកម្ពុជា​ទទួលបាន​មេដាយមាស​រហូតដល់ ៨៦​គ្រឿងពី​ការចូលរួម​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​នានា។​

​ឯកឧត្តម​បាន​ថ្លែង​ដូច្នេះនៅក្នុង​ពិធី​ជួប​សំណេះសំណាល និង​ពិសារ​អាហារ​សាមគ្គី​ជាមួយ​កី​ទ្បា​ករ​-​កី​ទ្បា​ការិនីជ័យលាភី​ម្ចាស់​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិកាលពី​ល្ងាច​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០២២ ហើយ​ឯកឧត្តម​សម្ដែង​ការកោតសរសើរចំពោះ​ស្នាដៃឯក​របស់​កី​ទ្បា​ករ​-​កី​ទ្បា​ការិនី​ជ័យលាភី​ម្ចាស់​មេដាយ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​នានា ដែល​បាន​កសាង​នូវ​ស្នាដៃ និង​គុណបំណាច់​ដ៏​ខ្ពង់ខ្ពស់​ក្នុងការ​លើកស្ទួយ​មុខមាត់​កិត្យានុភាព​ជាតិ​នៅលើ​ឆាក​អន្តរជាតិ ដោយ​បង្កើតបានជា​មោទកភាព​រួម​សម្រាប់​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​។ ​ឯកឧត្តម​មានប្រសាសន៍​បន្ថែមថា នេះ​ជា​ស្នាដៃ​របស់​កូន​ខ្មែរ ហើយ​ជា​សក្ខីភាព​នៃ​ការអភិវឌ្ឍ​រីកចម្រើន​ជា​លំដាប់​នៃ​វិស័យ​កីឡា​នៅ​កម្ពុជា ហើយ​យើង​ក៏​នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កី​ទ្បា​ស៊ី​ហ្គេមលើក​ទី​៣២ ក្នុង​ឆ្នាំ​២០២៣ ខាងមុខ​ផងដែរ ដែល​ព្រឹត្តិការណ៍​នេះ នឹង​នាំមក​នូវ​កិត្តិយស និង​ឧត្តមភាព​សម្រាប់​ជាតិខ្មែរ​យើង​ក្នុង​ដំណើរ​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត នៃ​តួនាទី​កម្ពុជា​នៅក្នុង​តំបន់​។​

​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​អរគុណ​កីឡាករ​-​កីឡាការិនី​ទាំងអស់សម្រាប់​ការលះបង់ និង​ការខិតខំ​ប្រឹងប្រែង​ព្យាយាម​យក​អស់​លទ្ធភាព​បន្ត​ហាត់​ហ្វឹកហ្វឺន​ ត្រៀម​សម្រាប់​ព្រឹត្តិការណ៍​នាពេលខាងមុខរួម​ជាមួយនឹង​កម្លាំង​ចិត្ត​ដ៏​ខ្លាំងក្លា និង​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ក្នុងការ​លើកតម្កើង​កិត្តិយស​ជាតិខ្មែរ​នៅលើ​ឆាក​អន្តរជាតិ​។ ​លើសពីនេះ ឯកឧត្តម​ក៏បាន​សម្ដែង​ការ​អរគុណ​ដល់​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ ដែល​តែង​បាន​ជំរុញ​លើកទឹកចិត្ត និង​បង្កលក្ខណៈ​ដល់​កី​ទ្បា​ករ-កី​ទ្បា​ការិនី​ឱ្យទទួល​បានការ​ហ្វឹកហាត់​បាន​ជាប់​ជាប្រចាំ សំដៅ​ធានាបាន​នូវ​ជ័យជម្នះ​ជូន​ជាតិ​មាតុភូមិ​។ មួយវិញទៀត សកម្មភាព​យ៉ាង​ផុសផុល​នៅក្នុង​វិស័យ​កីឡា​បច្ចុប្បន្ន ក៏​ជា​ចំណែក​មួយ​ក្នុង​ការជំរុញ​ការលេង​កីឡាដើម្បី​សុខភាព មិត្តភាព និង​សាមគ្គីភាពនៅក្នុង​មជ្ឈដ្ឋាន​ប្រជាជន​គ្រប់​វ័យ​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm