ក្រុមប្រឹក្សារាជធានី អំពាវនាវឱ្យសន្សំសំចៃការចំណាយផ្សេងៗ ខណៈរថយន្ត​ក្រុង​ប្រមាណ ៦០០​គ្រឿង​នៅ​តែ​ដឹក​ជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

2026/04/09 07:32:23 pm        324

ភ្នំពេញ ៖ ឯកឧត្ដម ម៉ប់ សារិន ប្រធាន​ក្រុម​ប្រឹក្សា​រាជ​ធានី​ភ្នំពេញ​អំពាវនាវ​ឱ្យ​រួម​គ្នា​ដើម្បី​សន្សំ​សំចៃ​ការ​ចំណាយផ្សេងៗ ខណៈតម្លៃប្រេង​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ដោយ​សារ​សង្គ្រាម​អ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចពិភពលោក ហើយក្នុង​ប្រទេស​កម្ពុជា​ក៏​ទទួលរងផលប៉ះពាល់ដូចគ្នាផងដែរ។

ការអំពាវនាវរបស់ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា​រាជ​ធានី​ភ្នំពេញ​បាន​ធ្វើឡើង​នាព្រឹក​ថ្ងៃ​ទី៩​ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីកិច្ចប្រជុំសាមញ្ញលើកទី២៣ របស់​ក្រុម​ប្រឹក្សា​រាជ​ធានីភ្នំពេញ អាណត្តិទី៤ នៅសាលារាជធានីភ្នំពេញ និងលោក ហួត ហៃ អភិបាល​រង​រាជ​ធានី​ភ្នំពេញ​។

ឯកឧត្ដម ម៉ប់ សារិន មានប្រសាសន៍ថា រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យមន្ត្រីរាជការ ក៏ដូចជា​ប្រជា​ពលរដ្ឋ​ទាំង​អស់​សន្សំ​សំចៃ​ពីការចំណាយផ្សេងៗដោយសារតែស្ថានភាពសេដ្ឋកិច្ចមានការប្រែប្រួល ពិសេស​គឺ​តម្លៃ​ប្រេង​បាន​កើនឡើងយ៉ាងគំហុកមិនថា​នៅ​ក្នុងព្រះរាជាណា​ច​ក្រ​កម្ពុជា និង​បណ្ដាល​ប្រទេស​ផ្សេង​ៗ​នៅ​លើ​ពិភពលោក ដែលផ្តើមឡើងពីផលប៉ះពាល់នៃសង្គ្រាមអ៊ីស្រាអែល អាមេរិក និងអ៊ីរ៉ង់។

ឯកឧត្ដម ម៉ប់ សារិន ក៏ដូចជាសមាជិកក្រុមប្រឹក្សារាជធានី​ភ្នំពេ​ញ​បាន​ថ្លែង​នូវ​ការ​កោត​សរសើរ​ចំពោះ​អាជ្ញាធរ​រាជធានីភ្នំពេញដែលបានរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋបានយ៉ាងល្អ ជា​មួយ​នឹងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏អនុវត្តបា​ន​យ៉ាង​ល្អ​ប្រសើ​រ​ផង​ដែរ។

ឯកឧត្ដម ម៉ប់ សារិន និងសមាជិកក្រុមប្រឹក្សា បានលើកឡើងទៀតថា បើ​ទោះ​បី​ប្រេង​ឥន្ធនៈ​មាន​ការ​កើន​ឡើងតម្លៃយ៉ាងគំហុកយ៉ាងណាក្តី ប៉ុន្តែសម្រាប់រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​នៅតែ​ប្រើ​ប្រាស់​រថយន្ត​ក្រុង​ប្រមាណ ៦០០គ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋ​ទៅ​លេង​ស្រុក​កំណើត​នៅ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំថ្មីនេះដដែល។ នេះបានបង្ហាញ​ឱ្យ​ឃើញ​ពី​ការ​គិតគូរ​ពី​ទុក្ខ​លំបាក​របស់​បង​ប្អូន​ប្រជាពលរដ្ឋ។

លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានលើកឡើងថា សម្រាប់​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​២០២៦ រដ្ឋបាលរាជធានីភ្នំពេញសហការជាមួយនិងសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក. ប្រារព្វព្រឹត្តិការណ៍នគរសង្ក្រាន្តដ៏ធំមួយ មាន៦ទីតាំងនៅក្នុងរាជធានីភ្នំពេញ។ ក្រៅ​ពិធី​សប្បាយ​ៗតាមប្រពៃណីទំនៀមទម្លាប់របស់ខ្មែរ ក៏មានការដង្ហែរ​ពុទ្ធដិមាករ​ពី​វត្ត​ឧណ្ណា​លោម​មក​កាន់​វត្តភ្នំ ដែលពិធីនេះធ្វើឡើងធំជាងបណ្ដាឆ្នាំកន្លងទៅ ដោយក្បួន​ដង្ហែរ​នេះ​មាន​រហូត​ទៅ​ដល់២​០ផែន។

លោក ហួត ហៃ ក៏បានថ្លែងនូវការអរគុណចំពោះក្រុម​ប្រឹក្សារាជធានី​ភ្នំពេ​ញដែល​បាន​កោត​សរសើរ​ដល់​ការងាររបស់រដ្ឋបាលរាជធានីកន្លងមក។ ការកោតសរសើរ​របស់​ក្រុម​ប្រឹក្សា​រាជ​ធានី​ភ្នំពេញ​ គឺជាការផ្ដល់កម្លាំងចិត្តដ៏ខ្លាំងក្លាសម្រាប់រដ្ឋបាលរាជធានភ្នំពេញ ដើម្បីបន្ត​អនុវ​ត្ត​ការងារ​របស់​ខ្លួន​ឱ្យ​កាន់​តែល្អថែមទៀត៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        105
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        209
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        194

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm