យោងតាមប្រព័ន្ធផ្សព្វផ្សាយ NHK បានដឹងថា ទីក្រុងតូក្យូកំពុងស្វែងរកវិធានការផ្តល់ហិរញ្ញប្បទានដើម្បីជួយធានាប្រេងឆៅសម្រាប់ដៃគូអាជីវកម្មសំខាន់ៗនៅអាស៊ីរបស់ក្រុមហ៊ុនជប៉ុន។
ក្របខ័ណ្ឌថ្មីនេះ នឹងរួមបញ្ចូលប្រាក់កម្ចី ហើយត្រូវបានគេព្យាករថានឹងលើសពី១សែនកោដ៍យ៉េន ឬជាង៦ពាន់លានដុល្លារ។

ស្ថាប័នដែលគាំទ្រដោយរដ្ឋាភិបាល ដូចជាធនាគារជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ត្រូវបានគេរំពឹងថានឹងចូលរួម។
ដូចជាប្រទេសជប៉ុនដែរ ប្រទេសនៅអាស៊ីជាច្រើន ពឹងផ្អែកយ៉ាងខ្លាំងទៅលើការដឹកជញ្ជូនថាមពលពីតំបន់មជ្ឈិមបូព៌ាដើម្បីជំរុញសេដ្ឋកិច្ចរបស់ខ្លួន។
ប្រទេសជប៉ុនខ្លួនឯង បានប្រកាសពីកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើពិពិធកម្មក្រុមហ៊ុនផ្គត់ផ្គង់ដើម្បីឆ្លើយតបទៅនឹងជម្លោះនៅអ៊ីរ៉ង់។
ទីក្រុងតូក្យូ អាចធ្វើការជាមួយធនាគារអភិវឌ្ឍន៍អាស៊ីលើគម្រោងផ្តល់ហិរញ្ញប្បទាន ហើយក៏អាចស្នើឱ្យបង្កើតស្តុកប្រេងឆៅនៅទូទាំងអាស៊ីផងដែរ។
