អនុប្រធាន​សហព័ន្ធ​ចំបាប់ និង​ប្រដាល់​សកល​ផ្ដល់​សម្ភារ​បរិក្ខារ​ដល់​សាលា​បឋមសិក្សា​យក​បាត្រ​

2022/04/04 05:14:41 pm        135

​ចំបាប់៖ លោក ខេ​ស៊ី បា​ណេ​ត អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា និង​កីឡា​ប្រដាល់សកល​កម្ពុជា និង​ជានា​យក​វិទ្យាស្ថាន Cam-Ed Business School បាន​ឧបត្ថម្ភ​សម្ភារ​បរិក្ខារគឺ​ឡា​បូ​លាងដៃ​ចំនួន ៣៨ ដល់​សាលាបឋមសិក្សា​យក​បាត្រ នៅ​សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។ ពិធី​ប្រគល់​ឡា​ប៉ូ​លាងដៃ​នេះធ្វើឡើង​កាលពី​ចុង​សប្ដាហ៍​កន្លងទៅក្រោម​វត្តមាន​លោក សឿន ចាន់​សុំ តំណាង​លោក ខេ​ស៊ី បា​ណេ​ត និង​លោក វ៉ាន សាវុន នាយករង​សាលាបឋមសិក្សា​យក​បាត្រ។​

​លោក សឿន ចាន់​ស៊ី បាន​បញ្ជាក់ថា កម្មវិធី​នេះគឺ​ចង់​ឲ្យ​សិ​ស្សា​នុ​សិ​ស្សាដែលជា​កុមារ​តូចៗ ចេះ​រស់នៅ​ប្រកបដោយ​អនាម័យ និង​ចង់​ឲ្យ​និស្សិត​វិទ្យាស្ថាន Cam-Ed ចេះ​ផ្ដល់​អត្ថប្រយោជន៍​ដល់​សង្គម​វិញ ទោះ​រៀន​ដល់​កម្រិតណា ជោគ​ជ័យ​កម្រិត​ណាក៏ដោយ ដូចជា​ការងារ​សប្បុរ​ស​ធម៌ ឬក៏​ការងារ​សង្គម​ផ្សេងៗ។ ក្រៅពី​ការងារ​សង្គមក៏មាន​វិស័យ​កីឡា​ផងដែរ តាមរយៈ​ឧបត្ថម្ភ​សម្ភារ ថវិកា​ដល់​សហព័ន្ធ​កីឡា​ជាតិ ពិសេស​ក្រោម​ការចង្អុលបង្ហាញ​រប​ស់លោក ខេ​ស៊ី បា​ណែ​ត បាន​ជំរុញ​ឲ្យ​មាន​ព្រឹ​ត្ដិ​ការណ៍​កីឡា​ជាច្រើន​ទៀតផង។​ ​ទន្ទឹម​ជាមួយគ្នា​លោក វ៉ាន សាវុន បាន​សម្តែង​ក្តី​រីករាយ ចំពោះ​ការទទួលបាន​នូវ​ឡា​បូ​លាងដៃ សម្រាប់​ប្រើប្រាស់​រួម​ក្នុង​សាលា និង​ការចែករំលែក​បទពិសោធ​ន៍​ល្អៗ អំពី​ការរស់នៅ​ស្អាតតាមរយៈ​ការលាង​ដៃដល់​សិស្សានុសិស្ស ហើយ​លោក​រំពឹងថា កម្មវិធី​នេះនឹង​រួមចំណែក​ឲ្យ​កូនសិស្ស​ទាំងអស់ បាន​យល់ដឹង​បន្ថែមអំពី​ការការពារ​ខ្លួន​ពី​ជំងឺ​រាតត្បាត​ជាស​កល​កូ​វីដ​-១៩ ផងដែរ។​​

​សូមបញ្ជាក់ថា ថ្នាក់ដឹកនាំ​កីឡា​ចំបាប់ និង​កីឡា​ប្រដា​សល់ និង​ជានា​យក​វិទ្យាស្ថាន Cam-Ed លោក ខេ​ស៊ី បា​ណេ​ត បាន​បញ្ជូន​ក្រុមការងារ​រៀបចំ​កម្មវិធី​សប្បុរសធម៌​នេះ គឺ​ដើម្បី​ចែករំលែក​ចំណេះដឹង​ឲ្យ​សិស្សានុសិស្ស​បាន​យល់ដឹង​អំពី​អត្ថប្រយោជន៍នៃ​ការ​លាងដៃ ការរស់នៅ​ស្អាត​ប្រកបដោយ​អនាម័យ​ប្រចាំថ្ងៃ ដើម្បី​ចៀស​ឆ្ងាយ​ពី​ជំងឺ​ផ្សេងៗ ពិសេស​ជំងឺ​កូ​វីដ​-១៩ តែម្ដង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        313
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        390

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm