ជម្លោះព្រំដែនកម្ពុជា-ថៃ ទាមទារឱ្យកម្ពុជាគិតជ្រៅ និង​បែប​យុទ្ធសាស្រ្ដ​ជា​ទី​បំផុត​ដើម្បី​ទាមទារ​ទឹក​ដីមកវិញ

2026/04/09 10:39:13 pm        374

ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ បានថ្លែងបញ្ជាក់ថា ស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ បាន​ដើរ​មក​ដល់​របត់​មួយ​ទាមទារ​ឱ្យ​កម្ពុជា​គិតជ្រៅ វែងឆ្ងាយ លម្អិត និងបែបយុទ្ធសាស្រ្ដជាទីបំផុត ដើម្បី​សម្រេច​ចិត្ត​ឱ្យត្រូវ​ទាមទារឱ្យទាល់តែបានមកវិញនូវទឹកដីដែលថៃកាន់កាប់ គឺ​ជា​អាទិភា​ព​ចំបង​របស់​រាជរដ្ឋាភិបាល។

ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និង​សហ​ប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់បែបនេះ តាមរយៈសន្និសីទ​សារព័ត៌មាន​ក្នុង​ឱកាស​សម្ដេច​ធិបតី ​និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូ​រាជ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​មាតុ​ភូមិ​និវត្តន៍​ដល់​កម្ពុជា​វិញ​ ក្រោយបញ្ចប់បេសកកម្មដោយជោគជ័យ ក្នុងការចូលរួម​កិច្ច​ប្រជុំ​កំពូល​ស្តីពី​សុខ​ភាព​តែ​មួយ នៅទីក្រុងលីយ៉ុង និងទស្សនកិច្ចការងារ នៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង ចាប់​ពី​ថ្ងៃទី៦-៩ ខែមេសា ឆ្នាំ២០២៦។

ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានថ្លែង​បញ្ជាក់​ថា​ក្នុង​ឱកាស​បេសកកម្ម​នៅ​ប្រទេស​បារាំង​លើក​នេះ​សម្ដេច​ធិបតី​បន្ត​ប្រាប់​ការ​ពិត​អំពី​ទង្វើ​ឈ្លាន​ពាន​របស់​ថៃ​មក​លើ​ដែន​អធិប​តេយ្យ​ភាព​របស់​កម្ពុជា ​ដោយសម្ដេចលើកឡើងពីការពិត ឈរលើគោលការណ៍មួយច្បាប់ លាតត្រដាងការពិត។

ឯកឧត្តមថ្លែងថាសម្ដេចធិបតីបានប្រាប់ការពិតអំពីទង្វើឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាព​កម្ពុជាដល់ប្រធានាធិបតីបារាំងចំនួនបីចំណុច ទីមួយ គឺភាពតាង​តឹង​អចិន្រ្ដៃយ៍​កំពុង​បន្ត​គ្រប់​ដណ្ដប់​តាម​ព្រំដែន បណ្ដាលមកពីកងទ័ពថៃបន្តចូលជ្រៅមកលើទឹកដីកម្ពុជា, ទីពីរ កម្ពុជា​ដាច់​ខាត​មិន​ទទួល​ឡើយនូវសកម្មភាពការកែប្រែខ្សែបន្ទាត់ព្រំដែនដែលខុសច្បាប់អន្តរជាតិ បាន​ន័យ​ថា ​ទោះ​បីថៃឈ្លា​នពានយកក្ដី និង​ទីបី​កម្ពុជា​ប្រកាន់​ភ្ជាប់​ជំហ​រ​ដោះ​ស្រាយ​ជម្លោះ​ព្រំដែន​ដោយ​សន្ដិ​វិធី ​ផ្អែកលើច្បាប់អន្តរជាតិ សន្ធិសញ្ញាដែលមានស្រាប់ និងគ្រប់កិច្ច​ព្រម​ព្រៀង​ដែល​ភាគី​ទាំង​បាន​ឯកភាពគ្នា។

ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានបញ្ជាក់ថា ជុំវិញជំនួបការងាររវាងសម្ដេចធិបតី និង​ប្រធានា​ធិ​បតី​​បារាំង បានប្រព្រឹត្តទៅក្រោមបរិយាកាសស្និទ្ធស្នាល និងស្មោះ​ស្ម័គ្រ​លើ​ភាព​ជា​មិត្ត​ភាព​រវាង​សម្ដេច​ធិបតី​ និងប្រធានាធិបតីបារាំង និងការពង្រឹង-ពង្រីកទំនាក់ទំនង​ទៅ​ជា​ភាព​ជា​ដៃ​គូ​យុទ្ធ​សាស្រ្ដ​ក្នុង​ពេលឆាប់ៗខាងមុខនេះ ខណៈដែលថ្នាក់​ដឹក​នាំ​កំពូល​ទាំង​ពីរ​បាន​ស្គាល់​គ្នា​ច្បាស់​ទៅ​វិ​ញ​ទៅ​មក។

ឯកឧត្តម បញ្ជាក់ទៀតថា ៖«ស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ បានដើរ​មក​ដល់​របត់​មួយ​ទាម​ទារ​ឱ្យ​កម្ពុជា​គិតជ្រៅ វែងឆ្ងាយ លម្អិត និងបែបយុទ្ធសាស្រ្ដជាទីបំផុត ដើម្បីសម្រេចចិត្តឱ្យត្រូវ ទាម​ទារ​ឱ្យ​ទាល់​តែ​បាន​មក​វិញ​នូវ​ទឹក​ដី​ដែល​ថៃ​កាន់​កាប់​គឺ​ជា​អាទិភាព​ចំបង​របស់​រាជរដ្ឋាភិបាល​»។

ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ ជម្រាបជូនជនរួមជាតិថា ក្នុងជម្លោះបែបកម្ពុជា-ថៃ គឺ​មាន​ច្រើន​ណាស់​នៅលើ​ពិភពលោក។ ក្នុងជម្លោះបែបយោធានេះ អ្នកដែលមានកម្លាំង​យោធា​ខ្លាំង​មិន​មែន​ចេះ​តែ​ឈ្នះ​រហូតនោះទេ ឧទាហរណ៍ដូចជាករណីទីម័រឡេស្ដេ និងករណីប្រទេសប៉ាណាម៉ា ដែល​ជម្លោះនេះ​ទាម​ទារពេលវេលា និងកាលៈទេសៈក្នុងការដោះស្រាយ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm