អ៊ីស្រាអែលសម្លាប់ពលរដ្ឋលីបង់យ៉ាងតិច ២៥៤នាក់ ត្រឹមប៉ុន្មានម៉ោង ខណៈរដ្ឋាភិបាលគ្រប់ទិសទីថ្កោលទោស

2026/04/09 10:50:50 pm        56

ការវាយប្រហាតាមអាកាសជាបន្តបន្ទាប់របស់អ៊ីស្រាអែល នៅទូទាំងប្រទេសលីបង់ បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ២៥៤នាក់ស្លាប់ និងរបួស ១.១៦៥នាក់ផ្សេងទៀត ជាអ្វីដែលបង្កឲ្យមានការថ្កោលទោសពីគ្រប់ទីកន្លែងជាអន្តរជាតិ ខណៈដែលប្រតិបត្តិការនេះ បានកើតឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីបទឈប់បាញ់ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវបានប្រកាស។

យោងតាមស្ថាប័នការពារជនស៊ីវិលរបស់លីបង់ បានឲ្យដឹងថា ការទម្លាក់គ្រាប់បែក បានវាយប្រហារតំបន់ជាច្រើន ក្នុងនោះរួមមានទាំងទីក្រុងបេរូត ជ្រលងភ្នំ Bekaa ភ្នំ Mount Lebanon តំបន់ Sidon និងភូមិជាច្រើន នៅភាគខាងត្បូង ដែលបណ្តាលឲ្យមានការស្លាប់ និងរបួសជនស៊ីវិលយ៉ាងច្រើន នៅក្នុងតំបន់ដែលមានប្រជាជនរស់នៅយ៉ាងណែនណាន់តាន់តាប់។

យោធាអ៊ីស្រាអែលបានពិពណ៌នាអំពីប្រតិបត្តិការនេះថា ជាការវាយប្រហាររួមគ្នាដ៏ធំបំផុតរបស់ខ្លួន ចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការចុងក្រោយរបស់ខ្លួនកាលពីថ្ងៃទី២ ខែមីនា ដោយអះអាងថា ខ្លួនបានកំណត់គោលដៅលើមជ្ឈមណ្ឌលបញ្ជាការ និងទីតាំងយោធារបស់ក្រុមហេសបូឡា ជាង ១០០កន្លែង។ តែទំហំនៃការស្លាប់ និងរបួសជនស៊ីវិល និងការបំផ្លិចបំផ្លាញ បាននាំឲ្យមានការចោទប្រកាន់ថា ការវាយប្រហារនេះ បានវាយប្រហារតំបន់មិនមែនយោធា ដែលធ្វើឲ្យមានក្ដីបារម្ភខ្លាំងឡើង ក្រោមច្បាប់មនុស្សធម៌អន្តរជាតិ។

ប្រទេស និងស្ថាប័នអន្តរជាតិជាច្រើន បានថ្កោលទោសការកើនឡើងនូវភាពតានតឹងនេះ។ ក្នុងចំណោមប្រទេសទាំងនោះ កាតាបានពិពណ៌នា អំពីការវាយប្រហារទាំងនោះថា ជា «ការវាយប្រហារដ៏ឃោរឃៅ» និងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើអធិបតេយ្យភាព និងច្បាប់អន្តរជាតិរបស់លីបង់។ ហើយអេហ្ស៊ីបបានចោទប្រកាន់អ៊ីស្រាអែលថា បានព្យាយាមដោយចេតនា ដើម្បីរារាំងកិច្ចប្រឹងប្រែងកាត់បន្ថយភាពតានតឹងក្នុងតំបន់ ហើយជំរុញតំបន់នេះឲ្យធ្លាក់តៅក្នុងភាពវឹកវរ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm