ប្រមុខ​អង្គការ​សហប្រជាជាតិ​អំពាវនាវ​ឲ្យ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​លើ​ការ​ស្លាប់​ជន​ស៊ីវិល​ក្នុង​ទីក្រុង Bucha របស់​អ៊ុយ​ក្រែ​ន​

2022/04/04 05:39:25 pm        943

​អ៊ុយក្រែន៖ លោក ​Antonio Guterres អគ្គលេខាធិការ​អង្គការសហប្រជាជាតិបាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា លោក​ពិតជា​រន្ធត់ចិត្ត​ខ្លាំង​ណាស់​នៅ​ពេល​បាន​ឃើញ​រូបភាព​ជន​ស៊ីវិល​ស្លាប់​នៅ​ក្នុង​ទីក្រុង Bucha របស់​អ៊ុយ​ក្រែ​ន និង​អំពាវនាវ​ឲ្យ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​ពី​មូលហេតុ​នាំ​ឲ្យ​មាន​ហេតុការណ៍​នេះ​កើតឡើង​។​

​ក្រុម​អាជ្ញាធរ​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា​ ជនរងគ្រោះ​មួយ​ចំនួន​ត្រូវ​បាន​ចងដៃ​ទៅ​ក្រោយ និង​បាញ់​ចំ​ពីក្រោយ​ក្បាល​។ លោក Guterres បាន​បង្ហោះ​ការ​អត្ថាធិប្បាយ​របស់​លោក​លើ​បណ្ដាញ​សង្គម Twitter មួយថ្ងៃ​បន្ទាប់ពី​ក្រុម​អ្នក​បាន​ឃើញ​ហេតុការណ៍ និង​មន្ត្រី​បាន​និយាយ​ថា ទាហាន​រុស្ស៊ី​បាន​សម្លាប់​ជន​ស៊ីវិល​ជិត​ ៣០០​នាក់ ខណៈ​ពួកគេ​បាន​ដក​ចេញពី​ទីក្រុង​ជិត​រដ្ឋធានី​គី​វ​។ លោក Guterres បាន​និយាយ​ថា លោក​រន្ធត់ចិត្ត​ណាស់​ដោយសារតែ​រូបភាព​នៃ​ការ​ស្លាប់​ជន​ស៊ីវិលនៅ​ក្នុង​ទីក្រុង Fantin Bucha របស់​អ៊ុយ​ក្រែ​ន ដោយ​លោក​បាន​ចូលរួម​ជាមួយ​ក្រុម​មន្ត្រី​លោក​ខាង​លិច​បង្ហាញ​ពី​កំហឹង​។

លោក​ថា វា​ពិតជា​សំខាន់​ណាស់​ក្នុង​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​ ដើម្បី​ឈាន​ទៅ​រក​ការ​ទទួល​ខុសត្រូវ​ប្រកប​ដោយ​ប្រសិទ្ធភាព។ ​ចំណែក​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​ច្រានចោល​ការចោទប្រកាន់​ដែល​ថា ​ទាហាន​រុស្ស៊ី​បាន​សម្លាប់​ជន​ស៊ីវិល​ជាច្រើន​នៅ​ទីក្រុង ​Bucha ដោយ​និយាយ​ថា ​វីដេអូ និង​រូបថត​សាកសព​ទាំងនោះ​គឺជា​សកម្មភាព​បង្កហេតុ​មួយ​ផ្សេងទៀត​របស់​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        389
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm