វិទ្យាស្ថាន ITI និងក្រុមហ៊ុនដាយគីនជប៉ុន បានផ្តល់កិច្ចសហការប្រកបដោយទំនុកចិត្តយ៉ាងល្អប្រសើរ ដើម្បីបង្កើតក្របខ័ណ្ឌពង្រឹងគុណភាពបណ្តុះបណ្តាលស្តង់ដាសមត្ថភាពជាតិ និងអន្តរជាតិជាមួយគ្នានៅកម្ពុជា

2026/04/09 11:34:57 pm        171

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពប្រទេសជប៉ុនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ “មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសម៉ាស៊ីនត្រជាក់ ដាយគីន ដូចូ (DAIKIN DOJO TRAINING CENTER)” នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) នាព្រឹកថ្ងៃទី៩ ខែមេសាឆ្នាំ២០២៦។ សមិទ្ធផលថ្មីនេះបង្ហាញពីវឌ្ឍនភាពដ៏សំខាន់ និងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ឱ្យឈានដល់កម្រិតអន្តរជាតិតាមរយៈស្តង់ដាបណ្តុះបណ្តាលដាយគីនជប៉ុនដល់យុវជនកម្ពុជា។ ទន្ទឹមនេះជាការបង្ហាញនូវគំរូដ៏ល្អប្រកបដោយសុច្ឆន្ទៈនៃភាពជាដៃគូរវាងរដ្ឋ និងឯកជន។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម UENO ដែលជាជើងឯកក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាច្រើនរវាងកម្ពុជា និងជប៉ុន ក្នុងនោះរួមមានទាំងជំនួយសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះពីជម្លោះព្រំដែន។ ការរួមចំណែកនេះបានពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការតភ្ជាប់តជំនាន់ឱ្យកាន់តែជិតស្និទ្ធរវាងប្រជាជននៃប្រទេសទាំងពីរ។

ឯកឧត្ដមរដ្ឋមន្រ្តីក៏បានកោតសរសើរនិងអរគុណចំពោះក្រុមហ៊ុន Daikin Airconditioning(Cambodia)Co.,Ltd និងបានចាត់ទុកការបង្កើតមជ្ឈមណ្ឌលនេះ ជាការចាំបាច់នៃយុទ្ធសាស្ត្រដ៏សំខាន់ និងទាន់ពេលវេលាទៅតាមតម្រូវការទីផ្សារ ហើយស្របជាមួយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ផែនការយុទ្ធសាស្ត្រ និងគោលនយោបាយផ្សេងៗរបស់ក្រសួង ជាពិសេសកម្មវិធី TVET ១,៥ លាននាក់ ដោយឯកឧត្តមបានគូសបញ្ជាក់ថា តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុន Daikin កម្ពុជាកំពុងបញ្ចូលនវានុវត្តន៍ជប៉ុន និង “ស្តង់ដាមាស” នៃគុណភាពជប៉ុនចូលទៅក្នុងការអភិវឌ្ឍធនធានមនុស្ស ព្រោះក្រុមហ៊ុនមិនត្រឹមតែជំនាញលើម៉ាស៊ីនត្រជាក់តែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែក៏ឈានមុខគេលំដាប់ពិភពលោកក្នុងដំណោះស្រាយនិរន្តរភាពបរិស្ថាន ដែលក្នុងនោះប្រព័ន្ធកម្ដៅ ខ្យល់ចេញចូល ម៉ាស៊ីនត្រជាក់ គឺជាផ្នែកមួយនៃបច្ចេកវិទ្យារបស់ខ្លួន។

ការចាត់ទុកភាពជាដៃគូនេះថាជាភាព «ឈ្នះ ឈ្នះ» នៃភាគីទាំងអស់ ឯកឧត្តម ហេង សួរ បានសង្កត់ធ្ងន់ថា ការចូលរួមពីក្រុមហ៊ុន Daikin នឹងធ្វើឱ្យសិស្សកម្ពុជាទទួលបានបទពិសោធកាន់តែច្រើននៅក្នុងឧស្សាហកម្មនេះ។ កាលពីមុន សិស្សបានអនុវត្តនៅក្នុងរោងជាងប៉ុណ្ណោះ តែឥឡូវនេះ ដោយមានការប្តេជ្ញាចិត្តពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួង សិស្សមិនត្រឹមតែរៀនទ្រឹស្តីនៅក្នុងរោងជាងប៉ុណ្ណោះទេ ថែមទាំងអនុវត្តចំណេះដឹង ជំនាញជាក់ស្តែងក្នុងដំណើរការផលិតកម្មឧស្សាហកម្មពិតប្រាកដ។ វិទ្យាស្ថាន ITI កំពុងប្រែក្លាយជាស្ថាប័ន TVET ឈានមុខសម្រាប់ការបណ្តុះបណ្តាលផ្នែកម៉ាស៊ីនត្រជាក់ និងជាច្រកចូលដែលបំប្លែង«ក្តីសុបិន»របស់យុវជនកម្ពុជាឱ្យក្លាយជាការពិត និងបំប្លែងគោលដៅអាជីពឱ្យក្លាយជាការវិនិយោគយូរអង្វែងលើសមត្ថភាពផ្ទាល់ខ្លួន។

ឯកឧត្តមរដ្ឋមន្រ្តីបានជំរុញឱ្យនិស្សិតនៅវិទ្យាស្ថាននេះ យកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាលតាមរយៈកម្មវិធីគ្រូជំនាញរបស់ក្រុមហ៊ុន ដែលជាឱកាសសម្រាប់ «រៀនផង ធ្វើការផង» និងស្វែងរកឱកាសការងារកាន់តែប្រសើរទាំងនៅក្រុមហ៊ុន Daikin នៅជប៉ុន ឬនៅប្រទេសផ្សេងទៀតជាមួយនឹងប្រាក់ឈ្នួលខ្ពស់។ លើសពីនេះ វិទ្យាស្ថាន ITI ក៏ត្រូវបន្តពង្រីកភាពជាដៃគូជាមួយនឹងក្រុមហ៊ុន Daikin ដើម្បីចូលរួមអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជាបន្ថែមទៀត។ 

ឯកឧត្តម UENO បានលើកឡើងថា ដោយសារសេដ្ឋកិច្ចកម្ពុជាបន្តរីកចម្រើនយ៉ាងឆាប់រហ័ស តម្រូវការហេដ្ឋារចនាសម្ព័ន្ធគុណភាពខ្ពស់ និងថាមពលប្រកបដោយនិរន្តរភាពផងនោះ, ដំណោះស្រាយថាមពលគឺមានតម្រូវការខ្ពស់ជាងពេលមុន។ តាមរយៈការផ្តល់ការបណ្តុះបណ្តាលស្តង់ដាអន្តរជាតិលើផ្នែកម៉ាស៊ីនត្រជាក់ ការដំឡើង និងថែទាំពីក្រុមហ៊ុន Daikin នឹងផ្តល់សិទ្ធិអំណាចដល់យុវជនកម្ពុជាជាមួយនឹងជំនាញឯកទេស និងបង្កើតឱកាសការងារថ្មីៗ ដោយឯកឧត្តមបានគូសបញ្ជាក់ថាគំនិតផ្តួចផ្តើមនេះគឺជាឧទាហរណ៍ដ៏ច្បាស់មួយនៃសហប្រតិបត្តិការរវាងក្រុមហ៊ុនជប៉ុនឈានមុខគេ និងរាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា ក្រុមហ៊ុន Daikin និងវិទ្យាស្ថាន ITI បានចុះ MoU នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ដែលផ្តល់ការបណ្តុះបណ្តាលជំនាញការដំឡើង និងថែទាំម៉ាស៊ីនត្រជាក់កម្រិតខ្ពស់ដល់និស្សិតកម្ពុជា ជាមួយនឹងការវិនិយោគសម្រាប់ឧបករណ៍ទំនើប ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងផែនការយុទ្ធសាស្ត្រដើម្បីបង្កើនចំនួនគ្រូបង្វឹកទៅដល់ ១០នាក់នៅឆ្នាំ២០២៩។ ចាប់ពីឆ្នាំ ២០២៤មក ក្រុមហ៊ុនបានបណ្តុះបណ្តាលធនធានមនុស្សជាង ១ ៨០០នាក់ហើយ ដែលរួមមានទាំងអ្នកបច្ចេកទេស សិស្ស និងគ្រូ TVET ផងដែរ៕

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm