ក្រសួងសង្គមកិច្ច រៀបចំទិវាជនមានពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូមកម្ពុជា លើកទី ១៣

2026/04/09 11:42:14 pm        137

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៦នេះ បានរៀបចំទិវា ជនមានពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូមកម្ពុជា លើកទី១៣ ក្រោមប្រធានបទ “បរិវត្តកម្មឌីជីថល និងបរិយាបន្ន ជនមានពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូមលើគ្រប់វិស័យ”។

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃនេះ បានប្រារព្ធទិវាជនមានពិការភាព អូទីស្សឹម និងដោនស៊ីនដ្រូមកម្ពុជាលើកទី១៣ ក្រោមប្រធានបទ «បរិវត្តកម្មឌីជីថល និងបរិយាបន្នជន មានពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូមលើគ្រប់វិស័យ»។ 

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានលើកឡើងថា ប្រធានបទឆ្នាំនេះ ផ្តោតលើ ការចងក្រងចក្ខុវិស័យរួមរវាង «បរិវត្តកម្មឌីជីថល» និង «បរិយាបន្នពិការភាព» ដើម្បីធានាថា ជនមានពិការ ភាពទាំងអស់ ជាពិសេសជនមានពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូមបវ អាចទទួលបានឱកាសស្មើភាពក្នុង ការអភិវឌ្ឍជីវិត និងចូលរួមយ៉ាងសកម្មក្នុងសង្គម តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថលបានសមស្រប ប្រកបដោយប្រសិទ្ធភាព។ បច្ចុប្បន្នបរិវត្តកម្មឌីជីថល កំពុងបំប្លែងពិភពលោកយ៉ាងឆាប់រហ័ស ដោយ បង្កើតនូវបរិយាកាសថ្មីសម្រាប់សេដ្ឋកិច្ច សង្គម និងវប្បធម៌ ទាំងភាពវិជ្ជមាននិងភាពអវិជ្ជមាន។

 បច្ចេកវិទ្យានេះ មិនត្រឹមតែជាឧបករណ៍ទំនើបប៉ុណ្ណោះទេ ប៉ុន្តែជាគន្លងដ៏សំខាន់ក្នុងការកាត់បន្ថយគម្លាតរវាង ជនមានពិការភាពអូទីស្សឹមនិងដោនស៊ីនដ្រូម ជាមួយនឹងមនុស្សទូទៅ និងអាចនាំឱ្យមានការរើសអើង និងវិសមភាពចំពោះជនមានពិការភាពអូទីស្សឹមនិងដោនស៊ីនដ្រូម។ ដោយឡែក បរិយាបន្ន គឺមានន័យ ថាជនមានពិការភាពអូទីស្សឹមនិងដោនស៊ីនដ្រូម ត្រូវបានយកចិត្តទុកដាក់គិតគូរ និងផ្តល់ឱកាសក្នុង ការចូលរួម និងទទួលបានផលប្រយោជន៍ពីសកម្មភាពនានានៅក្នុងសង្គមដូចមនុស្សទូទៅ ដោយមិន ត្រូវបានទុកចោល ផាត់ចេញ បោះបង់ និងមិនមានការរើសអើង ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព គឺ គ្មាននរណាម្នាក់ត្រូវបានទុកចោល។

ឯកឧត្តម រដ្ឋមន្ត្រីបានលើកឡើងដែរថា ជាការពិតជនមានពិការភាពអូទីស្សឹមនិងដោនស៊ីនដ្រូម មានសមត្ថភាពនិងអាចរួមចំណែកជួយ សង្គមបាន ប៉ុន្តែពួកគេតែងជួបប្រទះនូវឧបសគ្គមួយចំនួននៅក្នុងសង្គម។ ពួកគេជួបបញ្ហាប្រឈមពាក់ព័ន្ធ នឹងការទទួលបានការអប់រំ បញ្ហាសុខភាព ការស្តារលទ្ធភាពពលកម្ម ទីផ្សារការងារ និងការយល់ដឹងពី សង្គមជាដើម។ បរិវត្តកម្មឌីជីថលនិងបរិយាបន្ន ជាចលករជំរុញភាពជោគជ័យ អាចផ្លាស់ប្តូរជីវិតជន មានពិការភាពពីអ្នកទទួលជំនួយ ទៅជាអ្នកចូលរួមនិងជាអ្នកបង្កើតតម្លៃក្នុងសង្គម។

អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm