អ្នកជំនាញមនុស្សធម៌របស់អង្គការសហប្រជាជាតិកាលពីថ្ងៃពុធ បានសម្តែងក្តីសង្ឃឹមថា បទឈប់បាញ់នៅមជ្ឈិមបូព៌ា អាចផ្តល់ជំនួយសង្គ្រោះដែលត្រូវការយ៉ាងខ្លាំងដល់ជនស៊ីវិល និងអ្នកឆ្លើយតបជួរមុខ បន្ទាប់ពីមានអរិភាពដ៏សាហាវជាង ៥សប្តាហ៍។
ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បាននិយាយថា ខ្លួនសង្ឃឹមថា ការផ្អាកការប្រយុទ្ធ នឹងបន្ធូរបន្ថយសម្ពាធលើសហគមន៍ បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់បានបណ្តាលឲ្យមនុស្សជាច្រើនស្លាប់និងរងរបួស និងបំផ្លាញអគ្គិសនី ទឹក ថាមពល និងមធ្យោបាយដឹក ជញ្ជូន។

OCHA បាននិយាយថា នៅក្នុងប្រទេសអ៊ីរ៉ង់ អង្គការសហប្រជាជាតិ និងដៃគូ ដែលធ្វើការជាមួយអាជ្ញា ធរជាតិ កំពុងបន្តបង្កើនជំនួយសម្រាប់ជនភៀសខ្លួន និងអ្នកដទៃទៀត។ អាទិភាពរួមមានការស្តារសេវាកម្មជាមូលដ្ឋានឡើងវិញ ការការពារក្រុមងាយរងគ្រោះ ការស្តារឡើងវិញនូវជម្រក និងសាលារៀន និងការ ផ្តល់សម្ភារៈសំខាន់ៗ។
ការិយាល័យនេះ បាននិយាយថា នៅប្រទេសលីបង់ ការផ្លាស់ទីលំនៅនៅតែបន្តជំរុញឲ្យតម្រូវការមនុស្សធម៌ កើនឡើងយ៉ាងខ្លាំង ដោយបន្ថែមថា បទបញ្ជាផ្លាស់ទីលំនៅដែលទើបចេញថ្មីៗនេះ គ្របដណ្តប់លើតំបន់ទាំងមូលនៅភាគខាងត្បូងនៃទន្លេ Zahrani និងជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត៕
