ប្រធានធនាគារពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ និងកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ បានព្រមានថា ការកើនឡើងយ៉ាងខ្លាំងនៃតម្លៃប្រេង ឧស្ម័នធម្មជាតិ និងជី នឹងនាំឲ្យមានការកើនឡើងនៃតម្លៃស្បៀងអាហារ និងអសន្តិសុខស្បៀងជាមិនខាន។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ មេដឹកនាំទាំងពីរ បាននិយាយថា បន្ទុកនឹងធ្លាក់មកលើប្រជាជនដែលងាយរងគ្រោះបំផុតរបស់ពិភពលោក ជាពិសេសនៅក្នុងបណ្តាប្រទេសដែលមានប្រាក់ចំណូលទាប និងពឹងផ្អែកលើការនាំចូល។
ពួកគេបាននិយាយថា ស្ថាប័នរបស់ពួកគេ នឹងបន្តតាមដានការវិវត្តយ៉ាងដិតដល់ និង «សម្របសម្រួលការប្រើប្រាស់ឧបករណ៍ដែលមានទាំងអស់ ដើម្បីគាំទ្រដល់អ្នកដែលរងផលប៉ះពាល់ដោយវិបត្តិនេះ»៕
