គូវ៉ែត អេមីរ៉ាតអារ៉ាប់រួម ហ្ស៊កដានី កាតា និងអារ៉ាប៊ីសាអ៊ូឌីត បានប្រឈមនឹងការបាញ់ស្រោចមីស៊ីល របស់អ៊ីរ៉ង់កាលពីព្រឹកថ្ងៃពុធ រយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ចូលជាធរមាន។
កាលពីថ្ងៃពុធ គូវ៉ែតបានរាយការណ៍ពីការវាយប្រហាររបស់អ៊ីរ៉ង់ ដែលបានបន្តចាប់ពីម៉ោង ៨:០០ ព្រឹកម៉ោងក្នុងស្រុក ដោយមានយានដ្រូនយ៉ាងហោចណាស់ ២៨ គ្រឿង ដែលបានបំផ្លាញរោងចក្រថាមពល និងរោងចក្របន្សាបទឹកប្រៃ រួមទាំងរោងចក្រប្រេងផងដែរ។

យោធាគូវ៉ែត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖«ចាប់តាំងពីម៉ោង ៨:០០ ព្រឹក (ម៉ោង ៥:០០ម៉ោងសកល)នាថ្ងៃពុធ ប្រព័ន្ធការពារដែនអាកាសរបស់គូវ៉ែត បានប្រឹងប្រែងទប់ទល់នឹងរលកវាយប្រហារដ៏ខ្លាំងក្លារបស់អ៊ីរ៉ង់ ដោយបានបំផ្លាញយានដ្រូន ២៨គ្រឿង ដែលកំណត់គោលដៅលើរដ្ឋគូវ៉ែត»។
យោធានេះ បានអះអាងថា ប្រព័ន្ធការពារដែនអាកាស បានស្ទាក់ចាប់ដ្រូនមួយចំនួនធំ» ប៉ុន្តែការវាយប្រហារទាំងនោះ បានបណ្តាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់រោងចក្រប្រេង ថាមពល និងរោងចក្របន្សាបទឹកប្រៃ»។
ចំណែកអេមីរ៉ាតអារ៉ាប់រួម ក៏បានរាយការណ៍ពីការវាយប្រហារ រយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីបទឈប់បាញ់ ត្រូវបានប្រកាសផងដែរ៕
