នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្រ្តីការបរទេសអេស្ប៉ាញលោក Jose Manuel Albares បានចោទប្រកាន់អ៊ីស្រាអែលបានបំពានច្បាប់អន្តរជាតិ និងបទឈប់បាញ់រយៈពេល ២សប្តាហ៍ នៅតំបន់មជ្ឈិមបូព៌ា ជាមួយនឹងការបើកការវាយប្រហារតាមច្រកអាកាសលើលីបង់កាលពីថ្ងៃពុធ ។

អេស្ប៉ាញ ស្ថិតក្នុងចំណោមប្រទេសរិះគន់ខ្លាំងបំផុតរបស់លោកខាងលិច លើសកម្មភាពយោធារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅប្រទេសអ៊ីរ៉ង់ និងប្រទេសលីបង់ ដោយពួកគេបានបិទដែនអាកាសរបស់ខ្លួនចំពោះយន្តហោះទាំងឡាយណាជាប់ពាក់ព័ន្ធនឹងជម្លោះដែលទីក្រុងម៉ាឌ្រីដ ចាត់ទុកថាជាការធ្វេសប្រហែស និងខុសច្បាប់ ។
លោក Albares និយាយប្រាប់សមាជិកសភានៅក្នុងសភាជាន់ទាបថា កាលពីថ្ងៃម្សិលមិញ ពួកយើងបានមើលឃើញថា អ៊ីស្រាអែលបានបំពានបែបណាលើបទឈប់បាញ់ និងច្បាប់អន្តរជាតិ ជាមួយនឹងការទម្លាក់គ្រាប់បែករាប់រយគ្រាប់លើលីបង់ ។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះដែរ លោក Albares បានប្រកាសថា អេស្ប៉ាញគួរតែបើកស្ថានទូតរបស់ខ្លួនឡើងវិញនៅទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ ដោយសង្ឃឹមថា នឹងអាចសម្រេចបានសន្តិភាពនៅក្នុងតំបន់ ៕
