ព្រះវិហារ Al-Aqsa ស្ថិតក្នុងទីក្រុងហ្សេរុយសាឡឹម ប្រទេសអ៊ីស្រាអែល បានបើកឡើងវិញ ក្រោយបិទអស់រយៈពេល ៤០ថ្ងៃ ដោយសារសង្រ្គាម ។
ក្រុមធ្វើសក្ការៈបូជាមូស្លីមរាប់រយនាក់ដែលជួបជុំគ្នានៅពេលព្រឹក ដើម្បីធ្វើអធិដ្ឋាន បានបង្ហាញការដឹងគុណរបស់ពួកគេ ពេលដែលអាចចូលក្នុងព្រះវិហារវិញបាន បន្ទាប់ពីបិទអស់រយៈពេលជាយូរ ។
លោក Ibrahim Abu Rmaileh គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុងហ្សេរុយសាឡឹម និយាយថា លោកសូមអរគុណព្រះ សម្រាប់ការបើកព្រះវិហារដល់ពួកយើង ហើយលោកសូមក្រាបថ្វាយបង្គំព្រះដោយអំណរគុណចំពោះការបើកវាឡើងវិញ ហើយសង្ឃឹមថា ព្រះវិហារមួយនេះនឹងបន្តបើករហូត និងមិនបិទវិញនោះទេ ។
នៅថ្ងៃព្រហស្បតិ៍នេះដែរ ក្រុមធ្វើសក្ការបូជាជនជាតិជ្វីហ្វ ត្រូវបានអនុញ្ញាតឲ្យចូលក្នុងព្រះវិហារផងដែរ ហើយត្រូវបានគេមើលឃើញដើរនៅក្នុងបរិវេណព្រះវិហារ គឺជាទង្វើមួយត្រូវបានក្រុមគោរពបូជាមូស្លីមនៅទីនោះមើលឃើញថាជាការញុះញង់ ស។
សូមបញ្ជាក់ថា អ៊ីស្រាអែលបានបញ្ជាឲ្យបិទព្រះវិហារ Al-Aqsa កាលពីថ្ងៃទី ២៨ ខែកុម្ភៈ បន្ទាប់ពីការវាយប្រហារលើអ៊ីរ៉ង់ ដែលជាផ្នែកមួយនៃវិធានការសន្តិសុខរបស់ពួកគេ បង្កឲ្យមានការខឹងសម្បារយ៉ាងខ្លាំងពីក្រុមធ្វើសក្ការៈបូជាមូស្លីម ៕

