ទីក្រុង Zhangmutou ស្ថិតនៅតំបន់ភាគខាងកើតខេត្ត Guangzhou គឺជាទីក្រុងមជ្ឈមណ្ឌលប្លាស្ទិកធំបំផុតមួយរបស់ចិន ដែលបានជាប់គាំងដោយសារសង្រ្គាមអ៊ីរ៉ង់ ។
តម្លៃបា្លស្ទិកបានកើនឡើងខ្ពស់យ៉ាងឆាប់រហ័ស ធ្វើឲ្យអាក់ខានដល់ភស្តុភារ និងបង្កឲ្យមានការសម្រុកទិញនៅទូទាំងខ្សែចង្វាក់ផ្គត់ផ្គង់ ។
លោក Peng Xin គឺជាអគ្គនាយកគ្រប់គ្រងក្រុមហ៊ុនផលិតគ្រាប់បា្លសិ្ទក និយាយថា តម្លៃបានហក់ឡើងខ្ពស់ប្រហែល ៦០ភាគរយ ចាប់តាំងពីខែមីនារហូតមក ។
លោកនិយាយផងដែរថា ស្តុកសុវត្ថិភាពរោងចក្ររបស់លោក បានអស់ដោយសារវត្ថុធាតុដើមថ្មីទិញក្នុងតម្លៃទីផ្សារខ្ពស់ ។
ចំណែកឯលោក Zheng Bin គឺជាអ្នកគ្រប់គ្រងទីផ្សារតាមអនឡាញសម្រាប់វត្ថុធាតុដើមប្លាស្ទិកនិយាយថា ក្រុមហ៊ុនជាច្រើនបានស្តុកទំនិញទុក ជាការត្រៀមខ្លួនសម្រាប់សង្រ្គាមរយៈពេលយូររបស់អ៊ីរ៉ង់ ។ លោកបន្តថា ពេលដែលស្ថានភាពនៅតំបន់មជ្ឈិមបូព៌ាទំនងជាមិនធូរស្រាលនោះទេក្នុងរយៈពេល ១ខែ ឬ ២ខែក្រោយនោះ ការព្រួយបារម្ភបានជំរុញឲ្យមនុស្សសម្រុកទិញទំនិញស្តុកទុកខ្លាំងបែបនេះ ៕

