អាជ្ញាធរអាកាសចរណ៍ស៊ីវិលអ៊ីរ៉ាក់កាលពីថ្ងៃពុធ បានប្រកាសអំពីការបើកដែនអាកាសរបស់ប្រទេសនេះ ឡើងវិញ និងអាកាសយានដ្ឋានទាំងអស់សម្រាប់ចរាចរណ៍ផ្លូវអាកាស បន្ទាប់ពីមានបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អាជ្ញាធរបានប្រកាសពីការបើកដែនអាកាសរបស់អ៊ីរ៉ាក់ឡើងវិញ មានប្រសិទ្ធភាព នៅថ្ងៃពុធ បន្ទាប់ពីការស្ថិរភាពនៃស្ថានភាព និងការវិលត្រឡប់មករកភាពធម្មតាវិញ»។
សេចក្តីថ្លែងការណ៍នោះ បានបញ្ជាក់ថា យោងតាមវិធានការនេះ ជើងហោះហើរស៊ីវិលទាំងអស់ត្រូវបានអនុញ្ញាតឲ្យបន្តឡើងវិញ រួមទាំងការហោះហើរពីលើអាកាស ការហោះឡើង និងការចុះចត នៅអាកាសយានដ្ឋានអ៊ីរ៉ាក់ ស្របតាមបទប្បញ្ញត្តិ និងការណែនាំដែលបានអនុម័ត។
ការបើកដែនអាកាសឡើងវិញនេះ បានកើតឡើង បន្ទាប់ពីការប្រកាសអំពីកិច្ចព្រមព្រៀងឈប់បាញ់រយៈពេលពីរសប្តាហ៍ ដែលសម្រេចបានដោយសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ បទឈប់បាញ់នេះ ត្រូវបានសម្រេចតិចជាងពីរម៉ោងមុនថ្ងៃផុតកំណត់ដែលកំណត់ដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ហើយប្រទេសទាំងពីរ ត្រូវបានគ្រោងនឹងធ្វើការចរចា នៅក្នុងប្រទេសប៉ាគីស្ថាន៕

