ប្រធានទីភ្នាក់ងារនុយក្លេអ៊ែរអ៊ីរ៉ង់ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការការពារសិទ្ធិរបស់ទីក្រុងតេអេរ៉ង់ក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម គឺ «ចាំបាច់» សម្រាប់កិច្ចចរចាបទឈប់បាញ់ណាមួយជាមួយសហរដ្ឋអាមេរិក។
លោក Mohammad Eslami ដែលដឹកនាំអង្គការថាមពលបរមាណូអ៊ីរ៉ង់ បានធ្វើការកត់សម្គាល់នេះទៅកាន់អ្នកសារព័ត៌មាន រួមទាំងអ្នកសារព័ត៌មានម្នាក់មកពីកាសែត A Pនៅទីក្រុងតេអេរ៉ង់នៃប្រទេសអ៊ីរ៉ង់ ក្នុងអំឡុងពេលពិធីបុណ្យរំលឹកវិញ្ញាណក្ខន្ធអតីតមេដឹកនាំកំពូលលោក Ayatollah Ali Khamenei។
លោក Eslami បាននិយាយថា៖«នេះគឺជាផ្នែកមួយនៃកិច្ចការចាំបាច់ (ដែលគ្មាននរណាម្នាក់និយាយអំពីវាទេ)» ដោយសំដៅទៅលើការបដិសេធរបស់សហរដ្ឋអាមេរិក ក្នុងការទទួលស្គាល់ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមជាផ្នែកមួយនៃផែនការ ១០ចំណុចរបស់អ៊ីរ៉ង់សម្រាប់បទឈប់បាញ់ជាអចិន្ត្រៃយ៍។
សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ គ្រោងនឹងជួបគ្នា នៅទីក្រុងអ៊ីស្លាម៉ាបាដ រដ្ឋធានីនៃប្រទេសប៉ាគីស្ថាន សម្រាប់កិច្ចចរចា នៅចុងសប្តាហ៍នេះ៕

