លោក Cheng Li-wun ដែលជាមេដឹកនាំប្រឆាំងកោះតៃវ៉ាន់និយាយនៅទីក្រុងសៀងហៃនាថ្ងៃព្រហស្បតិ៍នេះថា សត្វស្លាប មិនមែនជាមីស៊ីលនោះទេគួរហោះហើរលើមេឃ ដោយលោកស្រីលើកឡើងពីកំណាព្យ Norse and Anglo-Saxon ដែលនិយាយពីតម្រូវការលើកកម្ពស់សន្តិភាព ។
លោកស្រី Cheng ដែលជាប្រធានគណបក្សប្រឆាំងធំបំផុត Kuomintang របស់កោះតៃវ៉ាន់ កំពុងស្ថិតក្នុងដំណើរទស្សនកិច្ចនៅចិន ជាទីដែលលោកស្រីចាត់ទុកថាជាបេសកកម្មសន្តិភាព ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅពេលដែលទីក្រុងប៉េកាំងបង្កើនសម្ពាធយោធាលើកោះដែលពួកគេចាត់ទុកថាជាខេត្តផ្តាច់ខ្លួនរបស់ខ្លួន ។

ចិនបដិសេធន៍មិនជជែកជាមួយមេដឹកនាំកោះតៃវ៉ាន់លោក Lai Ching-te ដោយពួកគេនិយាយថា លោកគឺជាជនផ្តាច់ខ្លួន ។ អាជ្ញាធររបស់លោក Lai បានអំពាវនាវឲ្យលោកស្រី Cheng និយាយប្រាប់ចិនបញ្ឈប់ការគំរាមកំហែងរបស់ពួកគេ ហើយទីក្រុងប៉េកាំងគួរតែចូលរួមជាមួយអាជ្ញាធរឈ្នះឆ្នោតដោយលទ្ធិប្រជាធិបតេយ្យនៅទីក្រុងតៃប៉ិ ។
លោកស្រី Cheng នឹងបន្តដំណើរទៅកាន់ទីក្រុងប៉េកាំងនៅថ្ងៃព្រហស្បតិ៍នេះ សម្រាប់លទ្ធភាពនៃជំនួបជាមួយប្រធានាធិបតីចិនលោក Xi Jinping ។
សូមបញ្ជាក់ថា ប្រទេសចិនបានកាត់ផ្តាច់ទំនាក់ទំនងកម្រិតខ្ពស់ជាមួយកោះតៃវ៉ាន់កាលពីឆ្នាំ ២០១៦ បន្ទាប់ពីលោកស្រី Tsai Ing-wen មកពីគណបក្សប្រជាធិបតេយ្យជឿនលឿនដែលមានទំនោរទៅរកការប្រកាសឯករាជ្យ បានឈ្នះតំណែងជាមេដឹកនាំកោះមួយនេះ និងបានបដិសេធការអះអាងសិទ្ធិររបស់ទីក្រុងប៉េកាំងចំពោះកោះនេះ ៕
