ក្រុមបាតុករនាំគ្នាដង្ហែរក្បួនទៅកាន់សភាអាហ្សង់ទីន ស្របពេលដែលក្រុមតំណាងរាស្រ្តជជែកដេញដោល ថាតើត្រូវផ្លាស់ប្តូរឬយ៉ាងណាសច្បាប់ការពារផ្ទាំងទឹកកកប្រទេសមួយនេះ ។
ក្រុមបាតុករជំទាស់វិធានការលើកកម្ពស់ដោយប្រធានាធិបតីសេរីនិយមលោក Javier Mileiដែលបន្ធូរបន្ថយការការពាផ្ទាំងទឹកកកបច្ចុប្បន្ន ដើម្បីអនុញ្ញាតឲ្យមានការវិនិយោគដោយក្រុមហ៊ុនរ៉ែ ។
ព្រឹទ្ធសភាអាហ្សង់ទីន បានអនុម័តសេចក្តីស្នើច្បាប់កាលពីខែកុម្ភៈ ឆ្នាំ ២០២៦កន្លងទៅ ហើយបច្ចុប្បន្ន វាធ្លាក់ដល់រដ្ឋសភា ។

ក្រុមបាតុករនាំគ្នាកាន់ស្លាកសញ្ញាជំរុញឲ្យសភាពិចារណាលើផលប៉ះពាល់បរិស្ថានលើការសម្រេចចិត្តរបស់ពួកគេ ។ ពួកគេនិយាយជំទាស់ថា ការធ្វើវិសោធនកម្មច្បាប់ឆ្នាំ ២០១០ នឹងបន្ធូរបន្ថយការការពារធនធានទឹក ។
បាតុករមួយរូបនិយាយថា លោកចង់និយាយប្រាប់ក្រុមតំណាងរាស្រ្តថា ពួកគេត្រូវបានជ្រើសរើស តំណាងឲ្យផលប្រយោជន៍ប្រជាពលរដ្ឋ មិនមែនប្រយោជន៍របស់ក្រុមហ៊ុនរ៉ែធំៗនោះទេ ហើយពួកគេគួរតែក្រោកឈរឡើង ដើម្បីឱកាសនេះ ពីព្រោះថា សព្វថ្ងៃពួកគេអាចនឹងទទួលបានកិច្ចព្រមព្រៀងដែលពួកគេចង់បាន ប៉ុន្តែជាកិច្ចព្រមព្រៀងដែលធ្វើឲ្យប៉ះពាល់ដល់ពួកយើងទាំងអស់គ្នា ។
ក្រុមហ៊ុនរ៉ែ អះអាងថា ច្បាប់មានស្រាប់ តម្រូវឲ្យមានការបញ្ជាក់ឲ្យបានច្បាស់លាស់ ដើម្បីអាចឲ្យមានការវិនិយោគរយៈពេលយូរអង្វែង ៕
