ប្រភព៖ អាមេរិក និងអ៊ីរ៉ង់ នឹងធ្វើកិច្ចចរចា «ដោយផ្ទាល់» នៅក្រុងអ៊ីស្លាម៉ាបាដ ស្តីពីបទឈប់បាញ់អចិន្ត្រៃយ៍

2026/04/10 02:05:47 am        64

គណៈប្រតិភូសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងធ្វើកិច្ចចរចា «ដោយផ្ទាល់» នៅទីក្រុងអ៊ីស្លាម៉ាបាដ ដែលមានគោលបំណងឈានដល់បទឈប់បាញ់ «ជាអចិន្ត្រៃយ៍»។ នេះបើយោងតាមប្រភពរបស់រដ្ឋាភិបាលប៉ាគីស្ថាន ដែលបានប្រាប់សារព័ត៌មាន Anadolu នៅថ្ងៃព្រហស្បតិ៍ (ទី៩ ខែមេសា ឆ្នាំ២០២៦) នេះ។

ប្រភពទាំងនោះ បានប្រាប់ឲ្យដឹងថា ការចរចា ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ អាចអូសបន្លាយលើសពី ១ថ្ងៃ។ ប៉ាគីស្ថានកំពុងរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចា នៅក្នុងរដ្ឋធានីរបស់ខ្លួន បន្ទាប់ពីបានជួយធានាបាននូវបទឈប់បាញ់ដ៏ផុយស្រួយរយៈពេល ២សប្តាហ៍ រវាងភាគីទាំង២។ ប្រភពទាំងនោះបានបន្ថែមថា កិច្ចប្រជុំនេះនឹងត្រូវធ្វើឡើងនៅទីតាំងយោធាមួយ ដែលមានការរឹតបន្តឹងសន្តិសុខយ៉ាងតឹងរ៉ឹង ដោយមានកងទ័ពប៉ាគីស្ថានជាអ្នកទទួលបន្ទុក។

យ៉ាងណាក្ដី យោងតាមប្រភពព័ត៌មានទាំងនោះ មិនមានពេលវេលាកំណត់ សម្រាប់ការចរចានោះទេ ជាដំណើរការដែលនឹងរួមបញ្ចូលទាំងទំនាក់ទំនងដោយផ្ទាល់ និងដោយប្រយោល រវាងគណៈប្រតិភូនៃភាគីទាំង២។

ប្រភពព័ត៌មានមួយ បានឲ្យដឹងថា «ភាគីទាំង២ ក៏នឹងអង្គុយទល់មុខគ្នា ហើយធ្វើកិច្ចចរចាដាច់ដោយឡែកជាមួយភាគីប៉ាគីស្ថានផងដែរ» ដោយបន្ថែមថា ការពិភាក្សាអាចបន្តរយៈពេល «ជាច្រើនថ្ងៃ» ដោយសារតែ «លក្ខណៈស្មុគស្មាញនៃបញ្ហានេះ»។ ចំណែកប្រភពមួយទៀតបានប្រាប់ថា កិច្ចពិភាក្សាដោយផ្ទាល់អាចមានរយៈពេល «មិនលើសពី ២ទៅ ៣ថ្ងៃនោះទេ ដោយសារតែកង្វល់សន្តិសុខ»៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        85
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        74
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        70

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm