អនុប្រធានទី២រដ្ឋសភា ចែករំលែកបទពិសោធនៃការរៀបចំគោនយោបាយគាំពាសង្គម ដល់និវត្តជននៃអគ្គលេខាធិការដ្ឋានដ្ឋានរដ្ឋសភា

2026/04/10 02:54:41 am        160

តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចប្រធានរដ្ឋសភា ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយ និវត្តជននៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។ 

ឯកឧត្តម វង សូត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹក ពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និង ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា ជូនចំពោះបងប្អូននិវត្តជនមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងអស់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែល នឹងឈានចូលមកដល់នាពេលខាងមុខ។ 

នៅចំពោះមុខនិវត្តជនប្រមាណ២២៤នាក់ ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានចែករំលែកបទពិសោធនៃការដឹកនាំរៀបចំគោលនយោបាយគាំពារសង្គម ជាពិសេសការរៀបចំគោលការណ៍សោធននិវត្តន៍សម្រាប់អតីតយុទ្ធជន និងនិវត្តជន ក្នុងពេលដែលឯកឧត្តម ធ្លាប់ចូលរួមដឹកនាំរាជរដ្ឋាភិបាល កាលពីនីតិកាលកន្លងទៅ។  

ឯកឧត្តម មានប្រសាសន៍ថា ដោយការដឹងគុណចំពោះយុទ្ធជន និងមន្ត្រីរាជការ ដែលធ្លាប់បានរួមចំណែកការពារនិងបម្រើជាតិមាតុភូមិ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់រៀបចំក្របខ័ណ្ឌសោធននិវត្តន៍ និងអត្ថប្រយោជន៍ផ្សេងៗទៀត ដើម្បីឱ្យមន្ត្រីរាជការដែលបានចូលនិវត្តន៍ អាចបន្តរស់នៅក្នុងជីវភាពសមរម្យ និងសេចក្តីថ្លៃថ្នូ នៅក្នុងសង្គម។ 

រាជរដ្ឋាភិបាល មិនត្រឹមតែគិតគូរអំពីសិទ្ធ និងអត្ថប្រយោជន៍របស់និវត្តជនមន្ត្រីរាជការប៉ុណ្ណោះទេ គឺថែមទាំងបានពង្រីងវិសាលភាពនៃគោលនយោបាយគាំពារសង្គមគ្របដណ្តប់ដល់វិស័យឯកជនថែមទៀតផង រួមបញ្ចូលទាំងបងប្អូនប្រជាពលរដ្ឋក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធថែមទៀតផង។ ជាអាទិ៍ ការបង្កើតបេឡាជាតិសន្តិសុខសង្គមហៅកាត់ថា (ប.ស.ស)គឺពិតជាបានផ្តល់អត្ថប្រយោជន៍ធំធេងណាស់ ដល់ប្រជាជនកម្ពុជាគ្រប់រូប និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋគ្រមជ្ឈដ្ឋាន។ 

ឯកឧត្តមអនុប្រធានទី២រដ្ឋសភា លើកឡើងថា និវត្តជនគឺជាធនធានដ៏មានតម្លៃ និងមានបទពិសោធជាច្រើន ក្នុងការចូលរួមបម្រើជាតិមាតុភូមិ ដូច្នេះហើយរាជរដ្ឋាភិបាលមិនភ្លេចឬទុកឱ្យបងប្អូននិវត្តជននៅឯកការឡើយ ហើយរាជរដ្ឋាភិបាលនៅតែបន្តរក្សាបានទំនាក់ទំនងបានយ៉ាងល្អជាមួយបងប្អូននិវត្តជនទាំងអស់។ 

ឯកឧត្តម បានបង្ហាញការគាំទ្រ ចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានផ្តួចផ្តើមបង្កើតសមាគមអតីតយុទ្ធជនឡើង ដែលសព្វថ្ងៃនេះហៅថា សមាគមអតីតយុទ្ធជន និងនិវត្តជន ដើម្បីការពារសិទ្ធិ ផលប្រយោជន៍ និងលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជន និវត្តជន ព្រមទាំងគ្រួសារនិវត្តជនទូទាំងប្រទេស។ គំនិតផ្តួចផ្តើមនេះ បង្ហាញពីទស្សនវិស័យដ៏វែងឆ្ងាយរបស់សម្តេចប្រធានគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តម សង្ឃឹមថា បងប្អូននិវត្តជននៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ក៏នឹងមានឱកាសទទួលបានអត្ថប្រយោជន៍ ក្រោមឆ័ត្រនៃសមាគមនេះផងដែរ។ 

ឯកឧត្តម វង សូត បានកោតសរសើរចំពោះអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានរៀបចំក្របខ័ណ្ឌសោធននិវត្តន៍ និងអត្ថប្រយោជន៍ផ្សេងៗយ៉ាងសមរម្យដល់និវត្តជននៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងបានផ្តល់អនុសាសន៍ដល់អគ្គលេខាធិការរដ្ឋសភា បន្តរក្សាទំនាក់ទំនងល្អជាមួយបងប្អូននិវត្តជន ព្រមទាំងពិនិត្យលទ្ធភាពរៀបចំការជួបជុំបន្ថែមទៀតរវាងនិវត្តជននិងមន្រ្តីរាជការដែលកំពុងបម្រើការងារ ដើម្បីចែករំលែកសុខទុក្ខ និងបទពិសោធន៍រវាងគ្នា។ 

ជាចុងក្រោយ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ ឯកឧត្តម វង សូត បានបួងសួងដល់ វត្ថុសក្តិសិទ្ធិទាំងអស់ក្នុងលោក ព្រមទាំងទេវតាឆ្នាំថ្មី មេត្តាប្រោស​ព្រំ​សព្ទសាធុការពរ បវរមហាប្រសើរ ជូនដល់និវត្តជន និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងអស់៕

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        78
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        71
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        66

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm