រដ្ឋមន្រ្តីការបរទេសអេក្វាឌ័រ បានហៅឲ្យមកវិញឯកអគ្គដ្ឋទូតអេក្វាឌ័រប្រចាំនៅប្រទេសកូឡុំប៊ី សម្រាប់ការពិគ្រោះយោបល់ ក្រោយសេចក្តីអត្ថាធិប្បាយកាលពីដើមសប្តាហ៍នេះពីប្រធានាធិបតីកូឡុំប៊ី ។
ការហៅឲ្យវិលត្រឡប់មកវិញនេះ គឺជាការសងសឹកគ្នាទៅវិញទៅមកចុងក្រោយនៃជម្លោះការទូតកំពុងកើតឡើងរវាងប្រទេសជិតខាងទាំង ២ ។
ប្រធានាធិបតីកូឡុំប៊ីលោក Gustavo Petro បាននិយាយកាលពីថ្ងៃចន្ទថា អតីតអនុប្រធានាធិបតីអេក្វាឌ័រលោក Jorge Glas ដែលកំពុងជាប់ពន្ធនាគារ ក្នុងករណីអំពើពុករលួយនោះ គឺជាអ្នកទោសនយោបាយ ហើយនិងបានស្នើសុំប្រធានាធិបតីអេក្វាឌ័រលោក Daniel Noboa ឲ្យដោះលែងរូបគាត់ រួចប្រគល់ជូនកូឡុំប៊ី ដោយរូបលោកលើកឡើងពីសញ្ញាតិកូឡុំប៊ីរបស់លោក Glas ។
ជាការឆ្លើយតបនឹងការលើកឡើងរបស់លោក Petro លោក Noboa បានសរសេរនៅលើបណ្តាញព័ត៌មានសង្គមថា ការចាត់ទុកលោកថា ជាអ្នកទោសនយោបាយ ប្រៀបបាននឹងការវាយប្រហារមួយលើអធិបតេយ្យភាព និងបំពានគោលការណ៍មិនអន្តរាគមន៍ ។ លោកថា មាននូវមន្រ្តីពុករលួយម្នាក់នៅក្នុងពន្ធនាគារ ដែលត្រូវឆ្លើយចំពោះអេក្វាឌ័រ ។
លោក Glas ដែលធ្លាប់បម្រើការជាអនុប្រធានាធិបតីក្រោមរដ្ឋបាលរបស់លោក Rafael Correa ចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៧នោះ ត្រូវបានគេកាត់ទោសសម្រាប់ការចូលរួមខុសច្បាប់ នៅក្នុងករណីពុករលួយ Odebrecht ទទួលសំណូកពាក់ព័ន្ធនឹងយុទ្ធនាការហិរញ្ញវត្ថុ ចន្លោះឆ្នាំ ២០១២ និងឆ្នាំ ២០១៦ បន្ទាប់ពីគ្រោះរញ្ជួយដីឆ្នាំ ២០១៦នៅប្រទេសអេក្វាទ័រ ៕