
ភ្នំពេញៈ ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ពាក់ព័ន្ធការលុបបញ្ជីបេក្ខជនមួយចំនួនរបស់គណបក្សភ្លើងទៀន គឺពាក់ព័ន្ធនឹងបណ្តឹងរបស់ប្រជាពលរដ្ឋទៅលើបញ្ជីបេក្ខជនដំបូង។ នៅក្នុងពាក្យបណ្តឹងប្តឹងសុំលុបបញ្ជីបេក្ខជន នៃគណបក្សភ្លើងទៀន គឺគ.ជ.ប បានរកឃើញនៅអង្គហេតុ ដែលវាមានលក្ខណៈផ្ទុយនឹងអង្គច្បាប់។
ករណីខ្លះបេក្ខជនបានផ្តិតមេដៃ និងមួយចំនួនទៀត មានក្រុមការងារគណបក្សភ្លើងទៀនជួយផ្តិមមេដៃជំនួស។ចំណុចនេះហើយ គឺជាការក្លែងឯសារដែលគណបក្សភ្លើងទៀនបានប្រព្រឹត្ត៕